គោរពសាមគ្គីជនជាតិដើម្បីផលប្រយោជន៍របស់ប្រទេស

Chia sẻ
(VOVWORLD) - បក្ស និងរដ្ឋជានិច្ចកាលគោរពសាមគ្គីជនជាតិ សាមគ្គីសាសនា ដើម្បីផល ប្រយោជន៍របស់ប្រទេសជាតិ ដើម្បីជីវភាពសម្បូរធូធារនិងសុភមង្គលរបស់ ប្រជាជន។
គោរពសាមគ្គីជនជាតិដើម្បីផលប្រយោជន៍របស់ប្រទេស - ảnh 1លោកប្រធានហូជីមិញជាអ្នកដែលបានបំផុស កសាង និងថែទាំអស់ពីចិត្តពីថ្លើមសម្រាប់ផែនមហាសាមគ្គីជនជាតិទាំងមូល

  ក្នុងដំណើរការដឹកនាំ ប្រតិបត្តិប្រទេសនោះ បក្សនិងរដ្ឋវៀតណាមជានិច្ច កាលអះអាងថា កម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករស្នូលដើម្បីអភិវឌ្ឍ ប្រទេសជាតិនោះគឺគោលនយោ បាយមហាសាមគ្គីភាពប្រជាជនទាំងមូល។ បក្ស និងរដ្ឋជានិច្ចកាលគោរពសាមគ្គីជនជាតិ សាមគ្គីសាសនា ដើម្បីផល ប្រយោជន៍របស់ប្រទេសជាតិ ដើម្បីជីវភាពសម្បូរធូធារនិងសុភមង្គលរបស់ ប្រជាជន។ តាមស្មារតីនោះ ប្រជាជនគ្រប់ស្រទាប់ដោយគ្មានការរើសអើងពី សមាសភាព វណ្ណៈ ជនជាតិនិងសាសនា បានបង្ហាញនូវស្មារតីសាមគ្គី ភាពសុខដុម រមនា ដើម្បីបង្កើតឡើងកម្លាំងពលំដ៏ធំធេងក្នុងបុព្វហេតុកសាងនិងការពារមាតុ ប្រទេស។ ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលកំពុងប្រព្រឹត្តទៅនៅគ្រប់ទីប្រជុំ ជនក្នុងប៉ុន្មានថ្ងៃនេះ គឺជាសាក្ខីភាពដ៏ច្បាស់អំពីបញ្ហានេះ។

        គោលមាគ៌ានិងគោលនយោបាយដ៏ត្រឹមត្រូវស្ដីពីសាមគ្គីភាពប្រជាជន ទាំងមូល  

       បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយគោលមាគ៌ាគោលនយោបាយ ជនជាតិ ដោយមានខ្លឹមសារសំខាន់ៗដែលត្រូវបានលើកច្បាស់ក្នុងសេចក្ដី សម្រេចចិត្តលេខ២៤ - NQ/TW នៃគណៈ កម្មាធិការមជ្ឈឹមបក្សស្ដីពីការងារជន ជាតិ។ តាមនោះ បញ្ហាជនជាតិ ការងារជនជាតិនិងសាមគ្គីជនជាតិមាន តួនាទីយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការអភិវឌ្ឍនៃបដិវត្តន៍វៀតណាមគ្រប់ដំណាក់ កាល។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមបានលើកច្បាស់ថា៖ បណ្ដាជន ជាតិសមភាព សាមគ្គី គោរពហើយជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍ ហាម ឃាត់គ្រប់អំពើប្រកាន់ឬបែកបាក់បណ្ដាជនជាតិ។ រដ្ឋអនុវត្តគោលនយោបាយ អភិវឌ្ឍគ្រប់ជ្រុងជ្រោយហើយបង្កលក្ខណៈដើម្បីបណ្ដាជនជាតិ ភាគតិចពង្រីក កម្លាំងផ្ទៃក្នុង រួមគ្នាអភិវឌ្ឍជាមួយប្រទេសជាតិ។ សិទ្ធិសមភាពរវាងបណ្ដាជន ជាតិត្រូវបានបង្ហាញជាស្ថាពរលើគ្រប់វិស័យនៃជីវភាពសង្គម។

        អាស្រ័យដោយមានគោលនយោបាយដ៏ត្រឹមត្រូវយ៉ាងដូច្នេះ បានជាផែន មហាសាមគ្គីជនជាតិទាំងមូលរបស់វៀតណាមត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាជនជាតិមិនថាភាគតិចឬភាគច្រើន មានកម្រិតអភិវឌ្ឍខ្ពស់ឬទាប សុទ្ធ តែសមភាពទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការពារជាតិ ក៏ ដូចជាស្មើគ្នាអំពីសិទ្ធិនិងកាតព្វកិច្ចចំពោះបុព្វហេតុកសាងនិងការពារមាតុ ប្រទេសវៀតណាមផងដែរ។ បណ្ដាជនជាតិក្នុងមហាគ្រួសារវៀតណាមជានិច្ច កាលសាមគ្គី ស្រឡាញ់រាប់អាន គោរព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក៏ដូចជា គោរពផលប្រយោជន៍ ប្រពៃណី វប្បធម៌ ភាសានិងទំនៀមទំលាប់របស់គ្នាផង ដែរ។

        គ្មានអ្វីដែលអាចធ្វើអោយរង្គោះរង្គើរផែនមហាសាមគ្គីជនជាតិទាំងមូលបានឡើយ

        ចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញលើពិភពលោកនាបច្ចុប្បន្ននិងនៅក្នុងប្រទេសដែលពាក់ព័ន្ធដល់ផែនមហាសាមគ្គីជនជាតិទាំងមូលនោះ អាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់នៅវៀតណាមបានបង្កើតការចលនាប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជនរួមជាតិជាជនជាតិភាគតិចនិងសាសនិក ដើម្បីអនុវត្តគោល នយោបាយស្ដីពីមហាសាមគ្គីជនជាតិទាំងមូល ជាពិសេសគឺខ្លឹមសារទាក់ទិន ដល់បញ្ហាជនជាតិនិងសាសនាក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ អាជ្ញាធរតំបន់ក៏បាន បង្កើនការឃោសនា ជួយអោយប្រជាជនយល់ឃើញពីឧបាយកលមួលបង្កាច់ គោលនយោបាយមហាសាមគ្គីជនជាតិទាំងមូលរបស់វៀតណាម ព្រមទាំងដើម្បី ផ្ទៀងស្ដាប់បំណងប្រាថ្នា ក្ដាប់ជាប់ស្ថានភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតី របស់ជនរួមជាតិជាជនជាតិភាគតិច ប្រជាសាសនិក ដើម្បីចាត់វិធានការដ៏សមស្រប ជួយឧបត្ថម្ភដល់ជនរួមជាតិក្នុងការកសាងនិងអភិវឌ្ឍសហគមន៍។

        រដ្ឋវៀតណាមបានបំពេញបន្ថែម ធ្វើស្ថាប័នភាវូបនីយកម្ម ហើយអនុវត្តយ៉ាង ជាក់លាក់នូវប្រព័ន្ធគោលមាគ៌ា គោលនយោបាយ ច្បាប់ ដើម្បីធានាអោយ អំណាចទាំងអស់របស់រដ្ឋគឺជារបស់ប្រជាជន ប្រជាជនធ្វើជាម្ចាស់ ដោយមានសិទ្ធិ បង្ហាញបំណងប្រាថ្នារបស់ខ្លួនតាមរយៈរណសិរ្សមាតុភូមិនិងសមូហភាពនានា ព្រមទាំងឆ្លើយតបនឹងសំណូមពរ បំណងប្រាថ្នារបស់ប្រជាជននិងអនុវត្តគោល នយោបាយសាមគ្គីជាតិក្នុងការពិតជាក់ស្ដែងផងដែរ។ រដ្ឋក៏បានចេញផ្សាយ គោលនយោបាយដ៏ជាក់ស្ដែងនានា សំដៅថែទាំដល់ប្រជាជនគ្រប់ស្រទាប់ គ្រប់ វណ្ណៈក្នុងសង្គ្រាម ជាពិសេសគឺគោលនយោបាយចំពោះយុទ្ធជនពិការ គ្រួសារ យុទ្ធជនពលី ជនមានគុណូបការៈចំពោះបដវិត្តន៍។

        ទន្ទឹមនឹងនោះ រដ្ឋវៀតណាមគោរពហើយបង្កើតលក្ខណៈនិងឱកាសសម្រាប់ ប្រជាជនដើម្បីចូលរួមពិភាក្សា ផ្ដល់មតិស្ដីពីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ អនុវត្តយ៉ាងល្អនូវបទបញ្ញត្តិស្ដីពីប្រជាធិបតេយ្យនៅតាមមូលដ្ឋាន ក៏ដូចជាដោះ ស្រាយយ៉ាងល្អនូវបញ្ហាជំពាក់ជំពិននានាក្នុងសង្គមផងដែរ។ រាល់ទស្សនៈនិង គោលមាគ៌ាដ៏ឥតងាករេស្ដីពីមហាសាមគ្គីជាតិទាំងមូលនិងសមិទ្ធិផលពិតជាក់ស្ដែង ក្នុងបញ្ហានេះ បានសរអោយឃើញថា គ្មានអ្វីដែលអាចធ្វើអោយរង្គោះរង្គើរផែនមហា សាមគ្គីជាតិទាំងមូលរបស់វៀតណាមបានឡើយ៕

ប្រតិកម្មទៅវិញ