ការបោះឆ្នោតសភាអឺរ៉ុប៖ រាល់បញ្ហាប្រឈមមុខ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៣ ខែឧសភា សហភាពអឺរ៉ុបនឹងឈានចូលការបោះឆ្នោតសភាអឺរ៉ុបដ៏សំខាន់មួយដែលមានអត្ថន័យសម្រេចដល់ការអភិវឌ្ឍរបស់ប្លុកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ អ្នកបោះឆ្នោតសហភាពអឺរ៉ុបកំពុងជួបប្រទះនឹងជម្រើសដ៏សំខាន់ៗ ដើម្បីដោះស្រាយរាល់ការសាកល្បងពីការធ្វើចំណាកស្រុក រហូតដល់ពាណិជ្ជកម្ម សំដៅការពារវិបុលភាពនៃប្លុកនេះផងដែរ។
 
ការបោះឆ្នោតសភាអឺរ៉ុប៖ រាល់បញ្ហាប្រឈមមុខ - ảnh 1លទ្ធផលនៃការបោះឆ្នោត EP នឹងប៉ះពាល់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍនៃសហភាពអឺរ៉ុបនាពេលខាងមុខ (ប្រភព: Getty)

សភាអ៊ឺរ៉ុប (EP) គឺជារបៀបរបបនយោបាយដ៏សំខាន់របស់ EU ដែលត្រូវបានប្រជាពលរដ្ឋ EU បោះឆ្នោតផ្ទាល់ ជារៀងរាល់ ៥ ឆ្នាំ ម្ដង។ សភាអឺរ៉ុបបានក្លាយទៅជាជាសភាពហុជាតិសាសន៍ តែមួយគត់លើពិភពលោក ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតផ្ទាល់។

ការបោះឆ្នោតសភាអឺរ៉ុប ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ខែឧសភា នៅក្នុងប្រទេសជាសមាជិក។ប្រជាជននឹងបោះឆ្នោតជ្រើសតាំងតំណាងចំនួន ៧៥១ នាក់។ បន្ទាប់ពីការបោះឆ្នោតនោះ សភាអឺរ៉ុបថ្មីនឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការអឺរ៉ុប និងបោះឆ្នោតអំពីបញ្ហា ថវិកាសម្រាប់ប្រតិបត្តិការរបស់សហភាពអឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

រាល់បញ្ហាប្រឈម

ពិតណាស់ថា ការបោះឆ្នោតសភាអឺរ៉ុបលើកនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលអឺរ៉ុបកំពុងប្រឈមមុខនឹងការសាកល្បងដូចបច្ចុប្បន្ន ដូចជា៖ ការដែលអង់គ្លេសចាកចេញពី EU ជាផ្លូវការ លទ្ធិប្រជានិយមកើនឡើង ទំនាក់ទំនងជាមួយអាមេរិកកាន់តែបែកបាក់យ៉ាងជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ រលកជនអន្តោប្រវេសន៍បន្តឈានចូលអឺរ៉ុប លទ្ធិភេរវកម្មនៅតែកើតមានឡើង។ ក្នុងនោះ បញ្ហាគួរឲ្យកត់សម្គាល់បំផុតគឺលទ្ធិប្រជានិយមបានងើងឡើងវិញ។ នាបច្ចុប្បន្ននេះ  ការងើងឡើវិញនៃលទ្ធិប្រជានិយមគឺជាបញ្ហាប្រឈមមុខដ៏ធំធេងចំពោះការតភ្ជាប់ផ្ទៃក្នុងអឺរ៉ុប។ ក្នុងការស្ទង់មតិមុនការបោះឆ្នោត មានមនុស្សចំនួន ៥០ % ក្នុងចំណោមមនុស្សទាំងអស់បានសម្ដែងក្ដីព្រួយបារម្ភអំពីការងើបឡើងវិញនៃនិន្នាការនេះ ។ ក្នុងការប្រជែងបោះឆ្នោតលើកនេះ បេក្ខជនដែលគាំទ្រលទ្ធិប្រជានិយមបានប្រឆាំងនឹងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់ EU បានបើកការឃោសនាបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង។ ចំណែកឯបេក្ខជនគាំទ្រលទ្ធិស្ដាំនិយម អភិរក្ស និងមន្ទឹលសង្ស័យអឺរ៉ុប មានគោលបំណងចង់បំបែកបំបាក់សាមគ្គីភាពរបស់ប៊្រុចសែល។ ហេតុដូច្នះហើយ ក្រុមគាំទ្រលទ្ធិកណ្ដាលស្ដាំនិយម និង កណ្ដាលឆ្វែងនិយម ដែលគ្រប់គ្រងឆាកនយោបាយសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះហាក់ដូចជាកំពុងបាត់បង់ឋានៈរបស់ខ្លួន។ ទន្ទឹមនឹងនេះប្រសិនបើបក្ខពួក ស្តាំនិយម ប្រជានិយម និងជាតិនិយម ក្នុងសភាអ៊ឺរ៉ុបបានបង្កើតសម្ព័ន្ធភាពថ្មីនោះ នឹងប៉ះពាល់ដល់ទិសដៅនីតិបញ្ញត្តិ និងការធ្វើសកម្មភាពរួម ក៏ដូចជាគ្រោះអាសន្នប្រឈមមុខដាក់គ្នាក្នុងប្លុក EU ផងដែរ។ ហេតុដូច្នេះហើយ ការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំជួរមុខ របស់ EU អាចជះឥទ្ធិពលដល់ទ្វីបពហុជាតិសាសន៍ និងពហុភាសានេះ។

អំពាវនាវដើម្បីអនាគតរួមរបស់អឺរ៉ុប

មុនពេល អ្នកបោះឆ្នោតអឺរ៉ុបចំនួន ៤០០ លាននាក់ទៅបោះឆ្នោតនោះ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិត EU ចំនួន ២១ រូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយ អំពាវនាវឱ្យប្រជាជនចូលរួមយ៉ាងសកម្ម ក្នុងការបោះឆ្នោត EP ដើម្បីបង្ហាញនូវការគាំទ្រដល់ដំណើរការបន្តធ្វើសមាហរណកម្ម សំដៅកសាង  EU មួយប្រកបដោយវិបុលភាព។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថាការធ្វើសមាហរណកម្មអឺរ៉ុបគឺជាធ្លាប់ សម្រេចបាននូវក្តីសុបិនសុខសន្តិភាពជាច្រើនសតវត្សរ៍នៅទ្វីបនេះ បន្ទាប់ពីលទ្ធិជាតិនិយម និងរាល់មនោគមវិជ្ជាជ្រុលនិយមផ្សេងៗទៀតធ្លាប់នាំមកនូវការបំផ្លិចបំផ្លាញនិងការវិនាសក្នុងសង្គ្រាមលោកទាំងពីរលើកក្នុងសតវត្សរ៍ទី ២០ ។

លោក Jean-Claude Junckerប្រធានគណៈកម្មការអឺរ៉ុប បានអះអាងថា៖ នាបច្ចុប្បន្ននេះ EU កំពុងប្រឈមនឹងការសាកល្បងដ៏ធំធេង ដែលមិនធ្លាប់មាន។ ដើម្បីឱ្យអឺរ៉ុបមានការរីកចម្រើននោះ បណ្ដាប្រទេសជាសមាជិករបស់ EU ត្រូវរួមគ្នាធ្វើសកម្មភាព។ ក្នុងបរិបទនេះ ការឯកភាពគ្នានឹងជួយឲ្យ EU រកឃើញ

កម្លាំងចាំបាច់ដើម្បីអភិរក្ស ពង្រឹង និងពង្រីកកម្លាំងរបស់ខ្លួនលើសកលលោក។

ស្ដីពីថ្នាក់ជាតិ មុនការបោះឆ្នោត ៣ ថ្ងៃ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសហភាពអឺរ៉ុបដ៏រឹងមាំ និងឯកភាព។លោកបានអំពាវនាវឱ្យប្រជាជនអាល្លឺម៉ង់ចូលរួមការបោះឆ្នោត EP សំដៅពង្រឹង និងពង្រីកកម្លាំងសម្រាប់ភាគីប្រជាធិបតេយ្យ។ ចំណែកឯ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងអំពីការប្ដេជ្ញាចិត្តក្នុងការឃោសនាបោះឆ្នោត ដើម្បីការពារដំណើរការធ្វើកំណែទម្រង់សហភាពអឺរ៉ុប។

សភាអ៊ឺរ៉ុប (EP) គឺជារបៀបរបបនយោបាយដ៏សំខាន់មួយរបស់ EU។ រួមជាមួយគណៈរដ្ឋមន្ត្រី និង គណៈកម្មការអឺរ៉ុបនោះ សភាអឺរ៉ុបបានចូលរួមក្នុងដំណើរការនីតិបញ្ញតិរបស់សហភាពអឺរ៉ុប ព្រមទាំងសម្រេចទិសដៅ អភិវឌ្ឍសំខាន់ៗជាច្រើនរបស់ប្លុក។ សាធារណៈបតិមានក្ដីសង្ឈឹមថា អ្នកបោះឆ្នោតអឺរ៉ុបនឹងទៅបោះឆ្នោតយ៉ាងសកម្ម ក៏ដូចជាជ្រើសតាំងបេក្ខជនឲ្យបានសក្តិសម និងបង្កើតសាមគ្គីភាពក្នុងប្លុក EU ឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ