កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ផុយស្រួយដូចចង្កៀងនៅក្នុងខ្យល់

Chia sẻ
(VOVWORLD) - ក្នុងសេចក្ដីថ្លែងការណ៍នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង់គ្លេស លោក Hamid Baeidinejad បានព្រមានថា តេអេរ៉ង់អាចដកខ្លួនចេញពីសន្ធិ សញ្ញាមិនផ្សព្វផ្សាយអាវុធនុយក្លេអ៊ែរ ដែលមានន័យថា បោះបង់ចោលកាតព្វកិច្ច និងការចងសម្ព័ន្ធអន្តរជាតិទាំងអស់ ក្នុងបញ្ហាអាវុធនុយក្លេអ៊ែរ។ 
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ផុយស្រួយដូចចង្កៀងនៅក្នុងខ្យល់ - ảnh 1ទិដ្ឋភាពនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ (រូបថត៖ Reuters) 

  ដូចទៅនឹងការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកវិភាគថា ក្រោយពីប្រធានាធិបតី អាមេរិកលោក Donald Trump ប្រកាសដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងអ៊ីរ៉ង់និង ក្រុម P៥+១ (រួមមានអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំងនិងអាល្លឺម៉ង់) ដែលបាន ចុះហត្ថលេខាកាលពីឆ្នាំ២០១៥រួចមក ឯកសារដែលត្រូវបានសាធារណៈមតិអន្តរ ជាតិរំពឹងទុកជាច្រើននេះ កំពុងជួបប្រទះនឹងការសាកល្បងជាច្រើន។ អាចនិយាយបានថា គ្រោះអាសន្នដួលរលំនៃកិច្ចព្រមព្រៀងនេះ កាន់តែច្បាស់ ជាងពេលណាៗទាំងអស់។

        ក្នុងសេចក្ដីថ្លែងការណ៍នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង់គ្លេស លោក Hamid Baeidinejad បានព្រមានថា តេអេរ៉ង់អាចដកខ្លួនចេញពីសន្ធិ សញ្ញាមិនផ្សព្វផ្សាយអាវុធនុយក្លេអ៊ែរ ដែលមានន័យថា បោះបង់ចោលកាតព្វកិច្ច និងការចងសម្ព័ន្ធអន្តរជាតិទាំងអស់ ក្នុងបញ្ហាអាវុធនុយក្លេអ៊ែរ។ បកស្រាយពីការ ថ្លែងពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានអោយដឹងថា អ៊ីរ៉ង់មិនទាន់ចេញការសម្រេចចិត្តចុង ក្រោយនៅឡើយ ប៉ុន្តែគេបានត្រៀមរៀបចំសម្រាប់សេណារីយ៉ូខុសៗគ្នា ហើយ នឹងមានជម្រើសដ៏សមស្របក្នុងពេលវេលានីមួយៗ។ នាថ្ងៃដដែល អ៊ីរ៉ង់ ក៏បាន ចាប់ផ្ដើមកសាងរ៉េអាក់ទ័រលេខ២នៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr។ កាយវិកាដ៏ថ្មីបំផុតនេះបានប្រព្រឹត្តទៅត្រឹមប៉ុន្មានថ្ងៃក្រោយពីអ៊ីរ៉ង់ដំណើការកាត់ បន្ថយការសន្យានុយក្លែអ៊ែរវគ្គទី៤ ព្រមទាំងចាប់ផ្ដើមបូមឧស្ម័នអ៊ុយរ៉ានីញ៉ូមចូល ក្នុងម៉ាស៊ីនសង់ទ្រីហ្វុយនៅរោងចក្រ Fordow កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ។ តាមអង្គការថាមពលបរិមាណូអ៊ីរ៉ង់បានអោយដឹងថា តេអេរ៉ង់មានផែនការចម្រើន សារធាតុអ៊ុយរ៉ានីញ៉ូមឡើងដល់កម្រិត៤,៥% នៅរោចក្រនុយក្លេអ៊ែរ Fordow ដែលហួសឆ្ងាយពីដែនកំណត់ចំនួន៣,៦៧%ដែលបានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ មុននោះ អ៊ីរ៉ង់បានដាក់ចេញការព្រមានជាបន្តបន្ទាប់ ក៏ដូចជា សកម្មភាពពិតជាក់ស្ដែងនានាដែលបង្ហាញអោយឃើញនូវការចាកចេញរបស់ ខ្លួនចេញពីការសន្យានានាក្នុងផែនការ JCPOA ក្រោយពីប្រធានាធិបតី លោក Donald Trump បានដកប្រទេសអាមេរិកចេញពីឯកសារនេះដោយឯកតោភាគី កាលពីខែឧសភាឆ្នាំទៅមិញ ហើយដាក់ទណ្ឌកម្មឡើងវិញទៅលើវិស័យធនាគារ និងប្រេងឧស្ម័នរបស់អ៊ីរ៉ង់។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ផុយស្រួយដូចចង្កៀងនៅក្នុងខ្យល់ - ảnh 2 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ Reuters)

       យោងតាមប្រភពព័ត៌មាននានាបានអោយដឹងថា កាលពីខែកក្កដា កន្លងទៅ តេអេរ៉ង់បានបំបែកដែនកំណត់នៃការទុកបម្រុងសារធាតុអ៊ុយរ៉ានីញ៉ូមចំនួន៣០០គីឡូក្រាម។ ចំណែកឯខ្លួនវិញ អ៊ីរ៉ង់ក៏អះអាងថា គេបានបង្កើនបរិមាណ អ៊ុយរ៉ា នីញ៉ូមចម្រើនកម្រិតទាបពី ៤៥០ក្រាមក្នុងមួយថ្ងៃឡើងដល់ទៅ៥គីឡូក្រាមក្នុង មួយថ្ងៃ។ នាពេលថ្មីៗនេះ ប្រទេសអ៊ីស្លាមនេះបានប្រកាសថា កំពុងមានកម្មសិទ្ធិ បរិមាណអ៊ុយរ៉ានីញ៉ូមចម្រើនកម្រិតទាបចំនួន៥០០គីឡូក្រាម។ អាជ្ញាធរអ៊ីរ៉ង់បាន អោយដឹងថា កាយវិកាពោលខាងលើគឺសំដៅដាស់តឿនអោយមហាអំណាចអឺរ៉ុប និងដៃគូពាណិជ្ជកម្មនានាត្រូវតែស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់អ៊ីរ៉ង់ មិនមែនជាការបំបែកកិច្ចព្រមព្រៀងនោះឡើយ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ថែមទាំងព្រមានថា ប្រទេសនេះអាចបន្តបំបែកការសន្យានុយ ក្លេអ៊ែរនាខែមករាឆ្នាំ២០២០ ប្រសិនបើអឺរ៉ុបមិនមានសកម្មភាពជាក់ស្ដែងដើម្បី ជួយសម្រួលដល់ការនាំចេញប្រេងឧស្ម័នរបស់អ៊ីរ៉ង់។

        ក្នុងបរិបទដែលអាជ្ញាធរអាមេរិកមិនទាន់មានសញ្ញាធ្វើសម្បទានណាមួយ ហើយមហាអំណាចអឺរ៉ុបក៏មិនទាន់រកឃើញដំណោះស្រាយដែលអាចធ្វើបាន ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ គឺការដែលតេអេរ៉ង់ដាក់ចេញ ការព្រមានជាបន្តបន្ទាប់ដោយដើរទន្ទឹមនឹងសកម្មភាពពិតៗដើម្បី ចាកចេញពីរាល់ការសន្យានុយក្លេអ៊ែរជាមួយក្រុម P៥+១ បានបណ្ដាលអោយផែនការ JCPOA កាន់តែផុយស្រួយហើយងាយដួលរលំជាងពេលណាៗទាំងអស់៕

ប្រតិកម្មទៅវិញ