ទីក្រុងហូជីមិញស្នើឲ្យ UNESCO ទទួលស្គាល់តំបន់ផ្លូវរូងក្រោមដី Cu Chi ជាបេតិកភ័ណ្ឌពិភពលោក

Chia sẻ
(VOVWORLD) - ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) កំពុងរៀបចំសំណូរឯកសារដើម្បីស្នើឲ្យអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ អ.ស.ប. (UNESCO) ទទួលស្គាល់តំបន់ផ្លូវរូងក្រោមដី Cu Chi ជាបេតិភ័ណ្ឌពិភពលោក។ 
ទីក្រុងហូជីមិញស្នើឲ្យ UNESCO ទទួលស្គាល់តំបន់ផ្លូវរូងក្រោមដី Cu Chi ជាបេតិកភ័ណ្ឌពិភពលោក - ảnh 1 ទីក្រុងហូជីមិញស្នើឲ្យ UNESCO ទទួលស្គាល់តំបន់ផ្លូវរូងក្រោមដី Cu Chi ជាបេតិកភ័ណ្ឌពិភពលោក (VOV)

(VOVworld) – ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) កំពុងរៀបចំសំណូរឯកសារដើម្បីស្នើឲ្យអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ អ.ស.ប. (UNESCO) ទទួលស្គាល់តំបន់ផ្លូវរូងក្រោមដី Cu Chi ជាបេតិភ័ណ្ឌពិភពលោក។ គណៈប្រតិភូប្រជាជនទីក្រុងហូជីមិញបានប្រគល់ឲ្យនាយកដ្ឋានកិច្ចការបរទេសទីក្រុងហូជីមិញដើម្បីស្នើសុំមតិយោបល់របស់ក្រសួងការបរទេសវៀតណាមអំពីបញ្ហានេះ។ ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញក៏បានប្រគល់ឲ្យនាយកដ្ឋានវប្បធម៌និងកីឡាអនុវត្តបណ្ដាបែបបទពាក់ព័ន្ធនានា។ ប្រសិនបើតំបន់ផ្លូវរូងក្រោមដី Cu Chi ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក នោះគឺទីក្រុងហូជីមិញនឹងទទួលបានលក្ខណៈងាយស្រួល ក្នុងការទាក់ទាញទុនវិនិយោគដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនានៅទីនេះ៕

ប្រតិកម្មទៅវិញ