ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh បានជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែននិងប្រធានស្តីទីរដ្ឋសភាលោកស្រី ឃួន សុដារី។
ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា - ảnh 1 ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន (រូបថត៖ VOV)

  នៅក្នុងបណ្ដាជំនួបនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែននិង លោកស្រីប្រធានស្ដីទីរដ្ឋសភា ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលនៃដំណើរទស្សនកិច្ចលើកនេះរបស់លោកឧប នាយករដ្ឋមន្រ្តីប្រចាំការវៀតណាម ដោយរួមចំណែកជំរុញយ៉ាងខ្លាំងថែមទៀតនូវកិច្ចសហប្រតិបតិ្ត ការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ថ្នាក់ដឹកនាំកម្ពុជាក៏បានវាយតម្លៃ ខ្ពស់ចំពោះការដែលភាគីទាំងពីរចុះហត្ថលេខាលើឯកសារច្បាប់ចំនួន២ ទទួលស្គាល់លទ្ធផលនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក សម្រេចបាន ៨៤% ព្រមទាំងឯកភាពគ្នាថា នឹងបន្តសហការយ៉ាងស្អិតរមួត ស្វែងរកដំណោះស្រាយដ៏សមស្របដើម្បីសម្រេចរួចរាល់ការងារខ័ណ្ឌសីមា បោះបង្គោលលើខ្សែព្រំដែនវៀត ណាម-កម្ពុជាទាំងស្រុង។

        ពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការអន្តរជាតិនិងតំបន់ លោកឧបនាយក រដ្ឋមន្រ្តីវៀតណាម Truong Hoa Binh និងសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានអះអាងថា ប្រទេសទាំងពីរនឹងសហការគ្នាយ៉ាងស្អិតរមួតដើម្បី រៀបចំប្រកបដោយជោគជ័យនូវសកម្មភាពកិច្ចការបរទេសសំខាន់ៗក្នុងឆ្នាំ ២០២០ នៅពេលដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើក ទី១៣ (ASEM 13) និងវៀតណាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននិង កិច្ចប្រជុំពាក់ព័ន្ធនានា។

        នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ ហើយទៅសាកសួរសុខទុក្ខ ជួបសំណេះ សំណាលជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមនិងសហគមន៍ជន វៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ