ឧបការីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកថ្កោលទោសសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ឧបការីរបស់រដ្ឋមន្រ្តីការបរ ទេសទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក David Stilwell បានអះអាងថា ដូចទៅនឹងការលើកឡើងក្នុង ARIA នោះ បណ្ដាគោលការណ៍ជាសារវ័ន្តនៃប្រព័ន្ធ អន្តរជាតិកំពុងប្រឈមនឹងការសាកល្បងដោយការដែលចិនកសាងនិងធ្វើ យោធូបីកម្មចំពោះកោះសិប្បនិម្មិតដោយខុសច្បាប់នៅសមុទ្រខាងកើត។ 
ឧបការីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកថ្កោលទោសសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត - ảnh 1 ឧបការីរបស់រដ្ឋមន្រ្តីការបរ ទេសទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក David Stilwell (រូបថត៖ Stripes/ TTXVN) 

  នាថ្ងៃទី១៧ ខែតុលា អនុគណៈកម្មការអាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនិងគោល នយោបាយសន្តិសុខបណ្ដាញអន្តរជាតិចំណុះគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានរៀបចំសវនាការស្រាយបំភ្លឺការអនុវត្តច្បាប់ស្ដីពីគំនិតផ្ដួចផ្ដើម ធានាទ្វីបអាស៊ីឡើងវិញ (ARIA)។ នៅសវនាការស្រាយបំភ្លឺនេះ ឧបការីរបស់រដ្ឋមន្រ្តីការបរ ទេសទទួលបន្ទុកតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក លោក David Stilwell បានអះអាងថា ដូចទៅនឹងការលើកឡើងក្នុង ARIA នោះ បណ្ដាគោលការណ៍ជាសារវ័ន្តនៃប្រព័ន្ធ អន្តរជាតិកំពុងប្រឈមនឹងការសាកល្បងដោយការដែលចិនកសាងនិងធ្វើ យោធូបីកម្មចំពោះកោះសិប្បនិម្មិតដោយខុសច្បាប់នៅសមុទ្រខាងកើត។ សកម្ម ភាពរបស់ចិននៅសមុទ្រខាងកើតជាការគំរាមកំហែងមិនត្រឹមតែចំពោះបណ្ដា ប្រទេស ដែលមានការទាមទារនៅសមុទ្រខាងកើត ឬប្រទេសអាស៊ីអាគ្នេយ៍នានា ប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសទាំងអស់ដែលចូលរួមដោះដូរពាណិជ្ជកម្មនៅ ក្នុងតំបន់ក៏ដូចជាមនុស្សទាំងអស់ដែលគោរពសេរីភាពខាងនាវាចរណ៍និងការដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ។ លោក Stilwell បានសង្កត់ធ្ងន់ថា ការ ទាមទារអធិបតេយ្យភាពរបស់ចិនតាមរយៈអ្វីដែលបានហៅថា “ខ្សែបន្ទាត់៩ កំណាត់” នៅសមុទ្រខាងកើត គឺខុសច្បាប់និងមិនសមហេតុសមផលនោះ ឡើយ។ រាល់សកម្មភាពបង្ករឿងហេតុជាបន្តបន្ទាប់របស់ប៉េកាំងកំពុងរារាំង ប្រទេសជាសមាជិកអាស៊ានទាក់ទងនឹងប្រភពថាមពលផ្ទុកបម្រុងនៅសមុទ្រខាង កើត បង្កឡើងអស្ថិរភាព ហើយធ្វើអោយគ្រោះអាសន្នជម្លោះកើនឡើងក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ