ឥណ្ឌាអះអាងនូវសារសំខាន់នៃបណ្ដាញនាវាចរណ៍ឆ្លងកាត់សមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ញូដេលីយល់ច្បាស់ពីសារសំខាន់ដ៏ធំធេងនៃសមុទ្រខាងកើត ព្រោះថា នេះជា បណ្ដាញនាវាចរណ៍អន្តរជាតិមួយដែលមានបរិមាណទំនិញក្នុងតម្លៃ៥លានលានដុល្លាអាមេរិកនិង៣០%នៃប្រភពផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ ឆ្លងកាត់៕
ឥណ្ឌាអះអាងនូវសារសំខាន់នៃបណ្ដាញនាវាចរណ៍ឆ្លងកាត់សមុទ្រខាងកើត - ảnh 1 នាវាប៉ូលីសសមុទ្រវៀតណាម ៨០០១ របស់វៀតណាមបំពេញភារកិច្ចនៅតំបន់ផ្ទះរន្ទា DK 1/15 នៅសមុទ្រខាងកើត (រូបថត៖ TTXVN)

  នាថ្ងៃទី២១ ខែវិច្ឆិកា លេខាធិការទិសខាងកើត (អនុរដ្ឋមន្រ្តីទទួលបន្ទុលទិសខាង កើត) នៃក្រសួងការបរទេសឥណ្ឌាលោកស្រី Vijay Thakur បានអះអាងនូវ ទស្សនៈរបស់ឥណ្ឌាថា បណ្ដាញនាវាសចរណ៍ឆ្លងកាត់សមុទ្រខាងកើត គឺដើរ តួនាទីដ៏សំខាន់ចំពោះសន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍនៃតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហេតុនេះហើយការធានាសេរីភាពខាងនាវាចរណ៍ក៏ មានអត្ថន័យដ៏សំខាន់ដែរ។ ថ្លែងនៅសិក្ខាសាលាក្នុងឱកាសរំលឹកខួបលើកទី ៣ឆ្នាំទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបាន ស្ថានទូតវៀតណាមប្រចាំឥណ្ឌារៀបចំឡើងនោះ លោកស្រី Thakur បានសង្កត់ ធ្ងន់លើទស្សនៈវិស័យរបស់ឥណ្ឌាស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកថា នេះជាតំបន់ប្រកបដោយលក្ខណៈបើកចំហ បរិយាប័ន្ននិងឈរលើច្បាប់។ ញូដេលីយល់ច្បាស់ពីសារសំខាន់ដ៏ធំធេងនៃសមុទ្រខាងកើត ព្រោះថា នេះជា បណ្ដាញនាវាចរណ៍អន្តរជាតិមួយដែលមានបរិមាណទំនិញក្នុងតម្លៃ៥លានលានដុល្លាអាមេរិកនិង៣០%នៃប្រភពផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ ឆ្លងកាត់៕

ប្រតិកម្មទៅវិញ