អ៊ីស្រាអែលអនុម័តលើការសាងសង់ទីលំនៅថ្មីនៅតំបន់ West Bank

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់សច្ចាប័នលើការសាងសង់ទីលំនៅដ្ឋានថ្មីមួយនៅតំបន់ត្រើយខាងលិច (West Bank) ដែលបានកាន់កាប់។ ទង្វើនេះបានកើតឡើងក្នុងបរិបទដែលនៅសល់តែពីរថ្ងៃទៀតគឺដល់កាលកំណត់នៃការបោះឆ្នោតរដ្ឋសភាពអ៊ីស្រាអែល។
អ៊ីស្រាអែលអនុម័តលើការសាងសង់ទីលំនៅថ្មីនៅតំបន់ West Bank - ảnh 1 ទីលំនៅថ្មីនៅតំបន់ West Bank (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានឲ្យដឹងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu បានឯកភាពផ្លាស់ប្តូរ“ ភូមិតាំងទីលំនៅ” Mevoot Yericho ទៅក្នុងជ្រលងភ្នំហ្ស៊កដានីទៅជាការតាំងទីលំនៅជាផ្លូវការ។សេចក្តីប្រកាសបានលើកច្បាស់ថារដ្ឋាភិបាលបានអនុម័តលើសំណើររបស់សមាជិកសភាស្តីពីសាង់សង់ទីលំនៅ Mevoot Yericho "នៅពេលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ត្រូវបានកោះប្រជុំនៅជ្រលងភ្នំហ្ស៊កដានី។ នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី Netanyahu ក៏បានប្រកាសពីគោលបំណងរបស់លោកក្នុងការពង្រីកការតាំងទីលំនៅនៅតំបន់ West Bank ប៉ុន្តែត្រូវមានកិច្ចសហការជាមួយប្រធានាធិបតីអាមេរិកលោក Donald trump  ផងដែរ៕

ប្រតិកម្មទៅវិញ