ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy (រូបថត៖ vov.vn) |
ថ្នាក់ដឹកនាំទាំងពីរនេះបានពិភាក្សាគ្នាអំពីការចាប់ផ្តើមឡើងវិញនូវដំណើរការ បញ្ចប់ជម្លោះនៅអ៊ុយក្រែនខាងកើត ក្រោយរយៈពេល ៣ ឆ្នាំនៃការផ្អាកនិងអំពី លទ្ធផលសំខាន់ៗដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូលក្រុមចតុភាគី Normandy ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី ៩ ខែធ្នូកន្លងទៅ ។ ប្រធានាធិបតី Zelenskiy បានអះអាងថាអ៊ុយក្រែននឹងបន្តធ្វើជាដៃគូគួរឲ្យទុកចិត្ត បានរបស់សហភាពអឺរ៉ុប (EU) ព្រមទាំងថ្លែងអំណរគុណចំពោះប្រធាន EC លោក Michel ដែលបានជួយគាំទ្រក្នុងការចរចាត្រីភាគីផងដែរ៕