អាមេរិកអះអាងថាមិនប្រញាប់ប្រញាល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនទេ

Chia sẻ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានអះអាងថា ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសនេះ ជាមួយប្រទេសចិនមិនចាំបាច់ត្រូវបានបញ្ចប់នៅខែក្រោយនោះទេ។
អាមេរិកអះអាងថាមិនប្រញាប់ប្រញាល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនទេ - ảnh 1 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross (AFP/TTXVN) 

នៅក្នុងបទសម្ភាសន៍ជាមួយបុស្តិ៍ Fox Business Netword កាលពីថ្ងៃទី ២១ ខែតុលា លោកលោក Wilbur Ross បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិន ត្រូវតែជា“ កិច្ចព្រមព្រៀងសមហេតុសមផលមួយ” ហើយមិនចាំបាច់ចុះហត្ថលេខានៅខែវិច្ឆិកាខាងមុខនោះឡើយ។ លោកបានសង្កតធ្ងន់ថា "ប្រការដ៏សំខាន់បំផុតគឺត្រូវមានកិច្ចព្រមព្រៀងសមស្របនៅពេលនាំចេញ។ " លោកក៏បន្តទៀតថារាល់វិធានការខាងពន្ធគយត្រូវបានគ្រោងនឹងនឹងចូលជាធរមាននៅក្នុងខែធ្នូខាងមុខនេះ ហើយក្រុមហ៊ុនសម្ព័ន្ធបច្ចេកវិទ្យា Huawei របស់ចិនមិនមែនជាបញ្ហាដែលបានលើកឡើងនៅក្នុងដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងនោះទេ៕

ប្រតិកម្មទៅវិញ