អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹង​ធ្វើទស្សនកិច្ច​នៅវៀតណាម

Chia sẻ
(VOVWORLD) - យោងតាមសេចក្តីប្រកាសពីសេតវិមាន កាលពីថ្ងៃទី ៣០ ខែកក្កដា ដែលបានដកស្រង់ប្រសាសន៍របស់ លោកស្រី Symone Sanders នាយិការប្រព័ន្ធផ្សព្វផ្សាយរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី  Kamala Harris ដែលថា លោកស្រីអនុប្រធានាធិបតីនឹងអញ្ជើញធ្វើទស្សនកិច្ចនៅសិង្ហបុរី និងវៀតណាមនៅខែសីហាខាងមុខ។ 

នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកទី ២ របស់ លោកស្រី Kamala Harris ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក ហើយជាលើកដំបូងនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក។ លោក ស្រី Sanders បាន លើកច្បាស់ថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Harris បានផ្ដល់អាទិភាពចម្បងទៅលើការកសាងទំនាក់ទំនងភាពជាដៃគូសកលឡើងវិញ និងថែរក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អនុប្រធានាធិបតី លោកស្រី  Kamala Harris សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការសន្យារបស់សហរដ្ឋអាមេរិកនៅតំបន់ អាស៊ីអាគ្នេយ៍។

អនុប្រធានាធិបតីលោកស្រី Harris នឹងជាអនុប្រធានាធិបតីអាមេរិកដើមដំបូង ដែលធ្វើទស្សនកិច្ចនៅវៀតណាមតាំងពីមុនមក។ តាមផែនការនៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Harris នឹងមានជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរីដើម្បីពិភាក្សាអំពីសន្តិសុខតំបន់ ជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ