អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានភស្តុតាងពិតប្រាកដអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ក្នុងអត្ថបទសរសេរដែលបានចុះផ្សាយលើគេហទំព័រ Realtribune កាលពីថ្ងៃទី១១ ខែតុលា អ្នកជំនាញលោក Trofimchuk បានសម្ដែង នូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លារបស់រូបលោកផ្ទាល់ នៅពេលបានឃើញដោយ ផ្ទាល់ភ្នែកវត្ថុតាងប្រវត្តិសាស្ត្រគួរអោយជឿជាក់របស់ វៀតណាមអំពីអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa នៅសមុទ្រខាងកើត។ 
អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានភស្តុតាងពិតប្រាកដអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត - ảnh 1 អ្នកជំនាញរុស្ស៊ីលោក Grigory Trofimchuk (រូបថត៖ TTXVN)

  អ្នកជំនាញរុស្ស៊ីលោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃ មូលនិធិជួយឧបត្ថម្ភការស្រាវជ្រាវវិទ្យាសាស្ត្រអាស៊ី-អឺរ៉ុប បានអះអាងយ៉ាងដូច្នេះ ក្រោយពីទៅទស្សនាអគារតាំងពិព័រណ៍អំពី Hoang Sa នៅទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម។ ក្នុងអត្ថបទសរសេរដែលបានចុះផ្សាយលើគេហទំព័រ Realtribune កាលពីថ្ងៃទី១១ ខែតុលា អ្នកជំនាញលោក Trofimchuk បានសម្ដែង នូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លារបស់រូបលោកផ្ទាល់ នៅពេលបានឃើញដោយ ផ្ទាល់ភ្នែកវត្ថុតាងប្រវត្តិសាស្ត្រគួរអោយជឿជាក់របស់វៀតណាមអំពីអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa នៅសមុទ្រខាងកើត។ អ្នកជំនាញរុស្ស៊ីរូបនេះ បានចាត់ទុកថា រាល់វត្ថុតាងដែលបានតាំងបង្ហាញនៅទីនេះ ជាឯកសារប្រវត្តិ សាស្ត្រពិតៗដែលបានបញ្ជាក់យ៉ាងច្បាស់លាស់និងជាក់លាក់ថា បណ្ដាប្រជុំកោះ និងកោះនេះគឺចំណុះកម្មសិទ្ធិរបស់វៀតណាមចាប់តាំងពីច្រើនសតវត្សកន្លងមក។ លោកបានសង្កត់ធ្ងន់ថា បណ្ដាឯកសារដែលបានសម្រាំងចាប់តាំងពីច្រើន សតវត្សមុន បានសរអោយឃើញលក្ខណៈពិតប្រាកដ រួមទាំងឯកសារបោះពុម្ភ ដែលបានបោះត្រាក្រហមតាមប្រពៃណីអាស៊ី ទៀតផង៕

ប្រតិកម្មទៅវិញ