នាវាចម្បាំងអង់គ្លេស HMS Kent (ប្រភព៖ ក្រសួងការពារជាតិអង់គ្លេស) |
នាថ្ងៃសទី ១២ ខែសីហា នាវាចម្បាំង HMS Kent របស់ អង់គ្លេស បានធ្វើដំណើរទៅកាន់តំបន់ ឈូងសមុទ្រពែក្ស ដើម្បីចូលរួម បេសកកម្មមួយ ក្រោមការដឹកនាំរបស់អាមេរិក សំដៅការពារកប៉ាល និងនាវាពាណិជ្ជកម្មក្នុងតំបន់នេះ ក្នុងបរិបទដែលភាពតានតឹងខាងនយោបាយរវាងប្រទេសលោកខាងលិច និងអ៊ីរ៉ងបានកើនឡើង។
នាថ្ងៃដដែល នៅក្នុង ជំនួបពិភាក្សាជាមួយសមភាគីកាតាលោក Mohammed bin Abdulrahman Al Thani រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានរិះគន់ការប៉ុនប៉ងរបស់កម្លាំងយោធាបរទេស ហើយចាត់ទុកថាទង្វើនេះនឹងធ្វើ ឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញផងដែរ៕