អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចមីយ៉ាន់ម៉ា
|
ដំណើរទស្សនកិច្ចនេះជាការគូសសញ្ញាសំខាន់ រួមចំណែក នាំទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រ ទេសទាំងពីរវៀតណាម-មីយ៉ាន់ម៉ាឲ្យឡើងកំពស់ថ្មី។
មុននោះ ពេលចាកចេញពីទីក្រុង Jakarta អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើរសារទូរលេខថ្លែងអំណរគុណចំពោះប្រធានា ធិបតីសាធារណ រដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo ។ ក្នុងសារទូរលេខនោះ លោកអគ្គលេខាបក្ស បានសម្តែងនូវការជឿជាក់ទៅលើអនាគតយ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌូនេស៊ី ក៏ដូចជាអំពីអាស៊ាន មួយ សាមគ្គី ឯក ភាពនិងរឹងមាំ។ លោកសង្ឈឹមថា លទ្ធផលយ៉ាងល្អប្រសើរនៃ ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ បង្កើនទំនុកទុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បី ភាពសម្បូររុងរឿងរួមរបស់ប្រទេសទាំងពីរនិងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការក្នុងតំបន់និងលើពិភពលោក៕