សភាអឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងលោកស្រី Von der Leyen ធ្វើជាប្រធាន EC នៅថ្ងៃទី ១៦ ខែកក្កដា

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ១១ ខែកក្កដា អ្នកនាំពាក្យសភាអ៊ឺរ៉ុបបានឲ្យដឹងថាស្ថាប័ននេះនឹងបោះឆ្នោតជ្រើសតាំងលោកស្រី Ursula von der Leyen ឡើងកាន់តំណែងជាប្រធានគណៈកម្មាធិការអឺរ៉ុបនៅថ្ងៃទី ១៦ ខែកក្កដាខាងមុខនេះ ស្របតាមផែនការដែលបានដាក់ចេញផងដែរ។
សភាអឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងលោកស្រី  Von der Leyen ធ្វើជាប្រធាន EC នៅថ្ងៃទី ១៦ ខែកក្កដា - ảnh 1 សភាអឺរ៉ុបនឹងបោះឆ្នោតជ្រើសតាំងលោកស្រី  Von der Leyen ធ្វើជាប្រធាន EC នៅថ្ងៃទី ១៦ ខែកក្កដា

រាល់ការព្រួយបារម្ភអំពីឱកាសរបស់លោកស្រី von der Leyen ដើម្បីទទួលបានការគាំទ្រយ៉ាងពេញលេញ ពីសភាអឺរ៉ុប ដែលនាំឲ្យមានពាក្យចចាមអារ៉ាមថាការបោះឆ្នោតអាចពន្យារពេលផងដែរ។ នាថ្ងៃទី ២ ខែកក្កដា ថ្នាក់ដឹកនាំនៃប្រទេសសហភាពអឺរ៉ុបទាំង ២៨ បានឯកភាពគ្នាលើបញ្ជីបេក្ខជនសំខាន់ៗក្នុងប្លុកនេះសម្រាប់អាណត្តិថ្មី ដែលក្នុងនោះ លោកស្រី von der Leyen ត្រូវបានណែនាំធ្វើជាប្រធាន EC ។ ទោះបីជាយ៉ាងណាក៏ដោយលោកស្រី Ursula von der Leyen ត្រូវតែទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុង EP ដោយមានសម្លេងឆ្នោតយ៉ាងហោចណាស់ ៣៧៤ សម្លេង ដើម្បីជំនួសឲ្យលោក Jean-Claude Juncker ធ្វើជាប្រធាន EC នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៦ ខែកក្កដាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ