សន្និបាតពេញអង្គនៃគណៈកម្មាធិការ
ប្រតិបត្តិមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី៣ បានបិទបញ្ចប់ដោយជោគជ័យ |
យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាបក្សកុម្មុយនីស្តចិន លោក ស៊ីជីនពីន បានថ្លែងសុន្ទរកថាដ៏សំខាន់ៗក្នុងសន្និបាតនេះ។ សន្និបាតនេះ បានអនុម័តអំពីបញ្ជី រាយនាមថ្នាក់ដឹកនាំដែលបានគ្រោងទុកដើម្បីដាក់ជូនសម័យប្រជុំលើកទី ១ នៃ សន្និបាតនីតិកាល១៣។ មហាសន្និបាតនេះ ក៏វាយតម្លៃនិងអនុម័តលើសេចក្តី សម្រេចចិត្តស្តីពីការធ្វើកំណែទំរង់បណ្តាស្ថាប័នរបស់បក្ស និង រដ្ឋាភិបាលយ៉ាង ស៊ីជម្រៅ ក៏ដូចជា ផែនការធ្វើកំណែទំរង់ផងដែរ។
សម័យប្រជុំលើកទី ១ នៃមហាសន្និបាតរដ្ឋសភានីតិកាល ១៣ និង សម័យ ប្រជុំគណៈកម្មាធិការមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសនីតិកាល១៣ គ្រោងទុកនឹងបើកជាបន្តបន្ទាប់ក្នុងថ្ងៃទី៣ និង ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨។