យ៉ាងណាមិញ នោះមិនមែនជាហេតុផល ដែលយើងអាចបំភ្លេច គុណូបការៈរបស់កម្លាំងយុទ្ធជនពាក់អាវពណ៌សនេះ ជាអ្នកដែលបានជំនះពុះពារ លើការលំបាកសាកល្បងជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និយាយដោយឡែកនិងជំងឺរាតត្បាតផ្សេងៗទៀតនិយាយរួមបានឡើយ។
ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តី ការពារប្រទេសវៀតណាមបានទៅសាកសួរសុខទុក្ខនិងធ្វើការនៅស្នងការពេទ្យយោធា ក្រសួងការពារប្រទេស។ នៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរស្នងការពេទ្យយោធាក្នុងការអនុវត្តរាល់ ភារកិច្ចដែលត្រូវបានប្រគល់ជូន ជាពិសេសគឺក្នុងការងារធ្វើសេនាធិការនិង អនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍ថា៖
“ទោះជាស្ថិតក្នុងបរិបទណាក៏ដោយ កងទ័ពនៅតែត្រូវឈានមុខគេដើម្បីរួម ជាមួយប្រព័ន្ធនយោបាយទាំងមូលសម្រេចភារកិច្ចកំចាត់ជំងឺរាតត្បាត Covid នេះ។ តាមរយៈការងារដែលត្រូវបានសម្រេចនាពេលកន្លងទៅ ក៏ដូច ជាភារកិច្ចនាពេលខាងមុខរបស់កម្លាំងផ្សេងៗទៀតដើម្បីកំចាត់ជំងឺរាតត្បាត Covid-19 យើងបានបង្ហាញឲ្យឃើញនូវបុគ្គលិកលក្ខណៈរបស់ទ័ពលោក អ៊ុំហូក្នុងស្ថានភាពបច្ចុប្បន្ន”។
ទិដ្ឋភាពនៅពិធីជួបជុំ លើកទឹកចិត្តកម្មាភិបាលផ្នែកសុខាភិបាល និងគ្រូពេទ្យឆ្នើមៗនៅសខេត្ត Quang Ninh (រូបថត៖ baoquangninh.com.vn) |
នារសៀលថ្ងៃទី២៦កុម្ភៈ គណៈកម្មាធិការបក្សខេត្ត Quang Ninh បាន រៀបចំពិធីជួបជុំ លើកទឹកចិត្តកម្មាភិបាលផ្នែកសុខាភិបាល និងគ្រូពេទ្យ ឆ្នើមៗ ក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាគ្រូពេទ្យវៀតណាម។ នៅក្នុង ជំនួបនេះ លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត បាន លើកសរសើរ អបអរសាទរចំពោះកម្មាភិបាល គ្រូពេទ្យ និងបុគ្គលិកផ្នែក សុខាភិបាលខេត្ត Quang Ninh ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម ព្រមទាំង ចែករំលែកការលំបាកលំបិនដែលបណ្ដាគ្រូពេទ្យត្រូវប្រឈមជាប្រចាំថ្ងៃក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកវេជ្ជបណ្ឌិត Bui Manh Hung នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុក Hai Ha បានចែករំលែកថា៖
“ជំនួបថ្ងៃនេះបានបង្ហាញនូវការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់ដឹកនាំខេត្ត Quang Ninh ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនា បច្ចុប្បន្ន។ នេះជាការលើកទឹកចិត្តដ៏ធំធេងចំពោះយើងខ្ញុំក្នុងដំណាក់កាល លំបាកនេះ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងសម្រេចបានភាពជោគជ័យក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺ”៕