វិស័យតម្បាញកាត់ដេរវៀតណាមមានឧត្តមភាព​ដោយសារសមត្ថភាព​ផលិតចេញ​ផលិតផល​ដែលមានគុណភាពខ្ពស់

Chia sẻ
(VOVWORLD) -  វិស័យតម្បាញកាត់ដេររបស់វៀតណាមកំពុងមាន គុណសម្បត្តិប្រកួតប្រជែងខ្ពស់ជាង ដោយសារសមត្ថភាពផលិតចេញផលិតផលដែលមានតម្លៃខ្ពស់យ៉ាងសម្បូរបែប។
វិស័យតម្បាញកាត់ដេរវៀតណាមមានឧត្តមភាព​ដោយសារសមត្ថភាព​ផលិតចេញ​ផលិតផល​ដែលមានគុណភាពខ្ពស់ - ảnh 1ធុរកិច្ចវៀតណាមចូលរួមពិព័រណ៍វាយនភណ្ឌ កាត់ដេរ និងម៉ូដ TexWorld។ រូបថត៖ VOV

សមាគមម៉ូដសម្លៀកបំពាក់សហរដ្ឋអាមេរិក (USFIA) នាពេលថ្មីៗនេះបានចេញផ្សាយការស្ទង់មតិស្តីពីឧត្តមភាពប្រកួតប្រជែងរវាងប្រទេសនាំចេញទំនិញតម្បាញកាត់ដេរចូលសហរដ្ឋអាមេរិក។ តាមនោះ វៀតណាមមានពិន្ទុសរុបខ្ពស់ជាងចិន និងបង់ក្លាដែស។ វិស័យតម្បាញកាត់ដេររបស់វៀតណាមកំពុងមាន គុណសម្បត្តិប្រកួតប្រជែងខ្ពស់ជាង ដោយសារសមត្ថភាពផលិតចេញផលិតផលដែលមានតម្លៃខ្ពស់យ៉ាងសម្បូរបែប។

យោងតាមការវាយតម្លៃ វៀតណាមកំពុងនាំមុខគេអំពីសមត្ថភាពផលិតចេញផលិតផលសម្បូរបែប និងឆាប់រហ័សដោយសារការវិនិយោគលើគ្រឿងម៉ាស៊ីន និងជំនាញខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែង ប្រទេសផ្សេងទៀតទំនងជានឹងតាមទាន់ ហើយគុណសម្បត្តិពោលខាងលើនឹងថយចុះជាបណ្ដើរៗ។ អាជីវកម្មវៀតណាមអាចជំរុញការវិនិយោគបច្ចេកវិទ្យា បង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម ផ្គត់ផ្គង់ ក៏ដូចជាចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្មក្រោមម៉ាកយីហោដើម (OBM) ឬផលិតករចនាដើម (ODM) ដើម្បីបង្កើតគុណសម្បត្តិប្រកួតប្រជែងបើធៀបប្រទេសដទៃទៀត៕

ប្រតិកម្មទៅវិញ