វៀតណាមសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗដោះស្រាយជម្លោះនៅសមុទ្រខាងកើតប្រកបដោយសន្តិភាព

Chia sẻ
(VOVWORLD) - នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ូសំប៊ិកលោក Le Huy Hoang នៅក្នុងពេលបង្រៀននៅសាកលវិទ្យាល័យ Joaquim Chissano ក្រោមប្រធានបទ “ស្ថានភាពនៅអាស៊ីអាគ្នេយ៍និងគោលនយោបាយរបស់វៀត ណាម” កាលពីថ្ងៃទី១៥ ខែសីហា។
វៀតណាមសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗដោះស្រាយជម្លោះនៅសមុទ្រខាងកើតប្រកបដោយសន្តិភាព - ảnh 1 ឯកអគ្គរដ្ឋទូតលោក Le Huy Hoang ឆ្លើយតបសម្ភាសន៍ (រូបថត៖ TTXVN)

  លោកឯកអគ្គរដ្ឋទូតបានបំភ្លឺយ៉ាងច្បាស់នូវ ស្ថានភាពនាពេលថ្មីៗនេះ ដែលក្នុងនោះមានរឿងក្ដីរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ លើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ តំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម ព្រមទាំង សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងកិច្ចសហប្រតិបតិ្តការជា មួយប្រទេសផ្សេងៗដើម្បីដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        ចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយអាស៊ាននិងប្រទេសដទៃ ឯកអគ្គ រដ្ឋទូតលោក Le Huy Hoang បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវគោលជំហរកិច្ចការបរទេសដ៏ឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម ហើយធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀតណាមកំពុងសហប្រតិបតិ្តការ កាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃជាមួយប្រទេសអាស៊ាននានា ក្នុងការកសាង សហគមន៍អាស៊ាន ដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ