វៀតណាមសហការយ៉ាងសកម្មដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣៩ នាក់ដែលបានស្លាប់នៅចក្រភពអង់គ្លេស

Chia sẻ
(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំខែតុលា នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung និងតំណាងក្រសួងនគរបាលនិងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីជនរងគ្រោះចំនួន ៣៩ នាក់ត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តកុងតឺន័រក្លាសស៊េក្នុងតំបន់ ឧស្សាហកម្ម Waterglade - ខ័ណ្ឌ Essex (ចក្រភពអង់គ្លេស) ។
វៀតណាមសហការយ៉ាងសកម្មដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣៩ នាក់ដែលបានស្លាប់នៅចក្រភពអង់គ្លេស - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖VGP)

រហូតដល់ពេលនេះការកំណត់អត្តសញ្ញាណជនរងគ្រោះកំពុងត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ននិងមមាញឹកព្រមទាំងទាមទារឱ្យមានភាពត្រឹមត្រូវនិងហ្មត់ចត់បំផុត ដើម្បីអនុវត្តនូវវិធានការណ៍គាំពារសិទ្ធិពលរដ្ឋ។ អត្តសញ្ញាណរបស់ជនរងគ្រោះនឹងត្រូវផ្សព្វផ្សាយឱ្យបានឆាប់បំផុតនៅពេលដែលអាជ្ញាធរចក្រភពអង់គ្លេសប្រកាសព័ត៌មានជាផ្លូវការ។ លោក Mai Tien Dung បានបញ្ជាក់ថាក្នុងករណីណាណាក៏ដោយ គោលនយោបាយឥតងាករេរបស់បក្សនិងរដ្ឋគឺ“ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីគាំពារសិទ្ធប្រជាពលរដ្ឋ” ។

លោកក៏បានសង្កត់ធ្ងន់ថាប្រទេសវៀតណាមតែងតែថ្កោលទោសយ៉ាងខ្លាំងចំពោះឧក្រិដ្ឋកម្មនៃការនាំជនចំណាកស្រុកខុសច្បាប់ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕

ប្រតិកម្មទៅវិញ