វៀតណាមសំណូមពរអោយចិនបញ្ឈប់ភ្លាមនូវអំពើខុសច្បាប់ ដកក្រុមនាវាចេញ ពីដែនសមុទ្រវៀតណាម ហើយមិនទុកអោយអំពើខុសច្បាប់ប្រហាក់ប្រហែលគ្នា កើតមានឡើងជាថ្មីម្ដងទៀត

Chia sẻ
(VOVWORLD) - យោងតាមស្ថាប័នសមត្ថកិច្ចរបស់វៀតណាមបានរាយការណ៍ថា ក្រុមនាវា ស្រាវជ្រាវ Haiyang Dizhi 8 របស់ចិនបានបន្តបើកទូលាយសកម្មភាពនៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការបស់វៀតណាម ដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលទាំងវៀតណាមនិងចិនសុទ្ធតែ ជាសមាជិក។

នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅសន្និសីទកាសែតជាប្រចាំសប្ដាហ៍របស់ ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីការធ្វើបច្ចុប្បន្ន កម្មនូវសភាពការណ៍និងវិធានការតស៊ូរបស់វៀតណាមចំពោះក្រុមនាវា Haiyang Dizhi 8 ដែលបានវិលត្រឡប់មករំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “យោងតាមស្ថាប័នសមត្ថកិច្ចរបស់វៀតណាមបានរាយការណ៍ថា ក្រុមនាវា ស្រាវជ្រាវ Haiyang Dizhi 8 របស់ចិនបានបន្តបើកទូលាយសកម្មភាពនៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការបស់ វៀតណាម ដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលទាំងវៀតណាមនិងចិនសុទ្ធតែ ជាសមាជិក។ វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្គការចំពោះសកម្មភាពនេះ ហើយ បានទាក់ទងជាមួយភាគីចិន។ ជាថ្មីម្ដងទៀត វៀតណាមសំណូមពរអោយចិន បញ្ឈប់ភ្លាមនូវអំពើខុសច្បាប់ ដកក្រុមនាវាពោលខាងលើចេញអស់ពីដែន សមុទ្រវៀតណាម ហើយមិនទុកអោយអំពើខុសច្បាប់ប្រហាក់ប្រហែលគ្នាកើត មានឡើងសារជាថ្មីនោះឡើយ។ វៀតណាមការពារយ៉ាងខ្ជាប់ខ្ជួននូវដែនអធិបតេយ្យ ភាពនិងសិទ្ធិក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតតាមរយៈវិធានការនានាដែលបានអនុញ្ញាតដោយច្បាប់អន្តរជាតិ។

ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការថ្លែងកាលពីថ្ងៃទី១៨ ខែកញ្ញា របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ទស្សនៈរបស់វៀតណាមស្ដីពីបញ្ហានេះត្រូវបានលើកច្បាស់ក្នុងការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩។ តំបន់ដែលចិនហៅថា “Wan’an Tan” នោះ តាមពិតទៅគឺជាថ្មប៉ប្រះទឹក ដែលជាចំណែកមួយនៃបាតសមុទ្រចំណុះតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាម ដែលត្រូវបានកំណត់ដោយអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នេះមិនមែនជាតំបន់ជម្លោះឬតំបន់ ត្រួតស៊ីគ្នានោះឡើយ ដោយសារតែចិនមិនមានមូលដ្ឋានគតិយុត្តអន្តរជាតិណា មួយដើម្បីដាក់ចេញការទាមទារចំពោះតំបន់នេះឡើយ។

ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីការដែលអង្គការសុចរិតភាពហិរញ្ញវត្ថុ សកល (GFI) ចេញរបាយការណ៍ចាត់ទុកថា វៀតណាមជាប្រទេសជួរមុខលើ ពិភពលោកក្នុងសកម្មភាពលាងលុយខ្វក់នោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានអោយដឹងថា៖ “រាល់ព័ត៌មានស្ដីពីវៀតណាមដែលអង្គការ GFI បានប្រកាសនាពេលថ្មីៗនេះ គឺមិនត្រឹមត្រូវឡើយ ហើយមិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្ថានភាពជាក់ស្ដែង ក៏ ដូចជាការប្ដេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ការប្រឆាំង នឹងអំពើលាងលុយខ្វក់។ រដ្ឋាភិបាលវៀតណាមយល់ដឹងច្បាស់នូវឥទ្ធិពលអវិជ្ជ មានពីអំពើលាងលុយខ្វក់ទៅលើសេដ្ឋកិច្ចសង្គម។ ហេតុដូច្នេះហើយក្នុងរយៈ ពេលច្រើនឆ្នាំកន្លងទៅ វៀតណាមបានខិតខំប្រឹងប្រែងដំណើរការវិធានការជា ច្រើន កសាងនិងបំពេញក្របខ័ណ្ឌគតិយុត្ត អនុវត្តស្ដង់ដារអន្តរជាតិ អនុវត្តយ៉ាង ម៉ឺងម៉ាត់នូវអនុសាសន៍និងការសន្យាអន្តរជាតិនានាដើម្បីរាំងស្កាត់អំពើនេះ៕

ប្រតិកម្មទៅវិញ