វៀតណាម-បេឡារុសមានលក្ខណៈជាច្រើនដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១២ខែធ្នូ នៅទីស្នាក់ការក្រុមប្រឹក្សាសាធារណៈរដ្ឋ (ព្រឹទ្ធសភា) បេឡារុស នៅរដ្ឋធានី Minsk ប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ បេឡារុសលោកស្រី Matalia Kochanova បានអញ្ជើញធ្វើជាអធិបតីនៅពិធី ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដែលកំពុងអញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅបេឡារុស។
វៀតណាម-បេឡារុសមានលក្ខណៈជាច្រើនដើម្បីជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការ	 - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងឆ្វេង) និងប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ (ព្រឹទ្ធសភា) បេឡារុសលោកស្រី Matalia Kochanova ចូលរួមសន្និសីទកាសែតបន្ទាប់ពីជំនួបពិភាក្សាការងារ (រូបថត៖ TTXVN)

  នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់នោះ លោកស្រីប្រធានសភាទាំង ពីរបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានសហការនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងទៀងទាត់ហើយចែករំលែកទស្សនៈរួមស្ដីពីបញ្ហាជា ច្រើននៅវេទិកាពហុភាគីនានា ជាពិសេសគឺអង្គការសហប្រជាជាតិ។ ថ្នាក់ ដឹកនាំរដ្ឋសភាទាំងពីរបានចាត់ទុកថា វៀតណាមនិងបេឡារុសមានមូល ដ្ឋានដើម្បីពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ខិតខំប្រឹងប្រែងបង្កើនទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ៥០០លានដុល្លាអាមេរិកនាពេលខាងមុខ។ ភាគីទាំងពីរត្រូវការទាញយកសក្ដានុភាព ប្រៀបខ្លាំងនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំងជំរុញ ការផ្សព្វផ្សាយព័ត៌មានស្ដីពីការអនុគ្រោះនៃកិច្ចព្រមព្រៀងនេះចំពោះសហ គមន៍សហគ្រាសនៃប្រទេសទាំងពីរ សំដៅបើកទូលាយរចនាសម្ព័ន្ធទំនិញ នាំចេញនាំចូលរវាងភាគីទាំងពីរផងដែរ។

        ចំពោះកិច្ចសហប្រតិបតិ្តការសភា លោកស្រីប្រធានសភាទាំងពីរ បានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងក្រុមការងារ ជំនាញទៅវិញទៅមក ហើយពិគ្រោះយោបល់និងសហការយ៉ាងស្អិតរមួត នៅវេទិកាពហុភាគីនានា អភិវឌ្ឍទំនាក់ទំនងយ៉ាងទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

        ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋបេឡារុសលោកស្រី Matalia Kochanova បានអោយដឹងថា ភាគីទាំងពីរមានលក្ខណៈជាច្រើនដើម្បីជំរុញថែមទៀតនូវ កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំបានពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនាពេល កន្លងទៅ ទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងខ្លាំងបើធៀប នឹងរយៈពេលមុននេះ ប៉ុន្តែភាគីទាំងពីរនៅតែមានសក្ដានុភាពជាច្រើនដើម្បី អភិវឌ្ឍ។ ខឿនសេដ្ឋកិច្ចរបស់វៀតណាមនិងបេឡារុសមិនមានលក្ខណៈ ប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែមានលក្ខណៈបំពេញបន្ថែមគ្នា ក្នុងនោះមាន វិស័យនាំចេញទំនិញ។ ខ្ញុំបានស្នើអោយវៀតណាមជំរុញខ្លាំងការនាំចេញ ទំនិញទៅកាន់ទីផ្សារបេឡារុស ជាពិសេសគឺទំនិញដែលជាប្រៀបខ្លាំងរបស់ វៀតណាមដូចជាកៅស៊ូ តែ កាហ្វេ និងផ្លែឈើត្រូពិច”។

        ចំណែកឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

        “ភាគីទាំងពីរនឹងផ្ដោតសំខាន់ទៅលើការជំរុញថែមទៀតនូវកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺវិស័យដែលវៀតណាមមាន ប្រៀបខ្លាំងហើយបេឡារុសមានតម្រូវការនិងផ្ទុយទៅវិញ។ យើងខ្ញុំនឹងជំរុញ មុខទំនិញកសិផលជាប្រៀបខ្លាំង សហប្រតិបតិ្តការគ្នាលើវិស័យទេសចរណ៍ ហើយជួយឧបត្ថម្ភគ្នាទាញយកសក្ដានុភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀត ណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ភាគីទាំងពីរបានឯកភាព គ្នានឹងដំណើរការប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបតិ្ត ការរវាងរដ្ឋសភាវៀតណាមជាមួយសភាបេឡារុសដែលត្រូវបានចុះហត្ថ លេខាកាលពីខែមេសាឆ្នាំ២០១៩ផងដែរ”។

        នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រ សាធារណៈរដ្ឋបេឡារុសលោក Vladimir Andreichenko ហើយជួបសវ នាការជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko  ផង ដែរ។ ថ្នាក់ដឹកនាំបេឡារុសបានអះអាងថា ជានិច្ចកាលគាំទ្រចំពោះការដោះ ស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់ អន្តរជាតិ៕

ប្រតិកម្មទៅវិញ