វៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA

Chia sẻ
(VOVWORLD) - កិច្ចព្រមព្រៀង FPA គឺកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបង្កើតឡើងទំនាក់ ទំនងសហប្រតិបតិ្តការ បង្ហាញការសន្យានយោបាយ ហើយបង្កើតមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការជាក់លាក់ស្ដីពីខ្លឹមសារនានាដែលភាគីទាំងពីរបានឯកភាព។
វៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA - ảnh 1នាយឧត្តមសេនីយ៍លោក Ngo Xuan Lich និងលោកស្រី Federica Mogherini ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA (រូបថត៖ TTXVN) 

ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប (EU) នោះ នាថ្ងៃទី១៧ ខែតុលា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយបានផ្ញើរអំណាច ពីនាយករដ្ឋមន្រ្តីរដ្ឋាភិបាល នាយ ឧត្តមសេនីយ៍លោក Ngo Xuan Lich លេខារងគណៈកម្មាធិការយោធាមជ្ឈឹម រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហភាពអឺរ៉ុប (EU) ស្ដីពី ការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិ របស់ EU (FPA)។

        ការដែលនាយឧត្តមសេនីយ៍លោក Ngo Xuan Lich និងលោកស្រី Federica Mogherini អនុប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាតំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង FPA នេះ បានគូសសញ្ញានូវជំហានអភិវឌ្ឍដ៏សំខាន់មួយ ក្នុង ទំនាក់ទំនងការពារជាតិរវាងវៀតណាមនិង EU រួមចំណែកជំរុញនិងធ្វើអោយ ស៊ីជំរៅថែមទៀតនូវកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយវៀតណាម-EU (PCA)។

        កិច្ចព្រមព្រៀង FPA គឺកិច្ចព្រមព្រៀងក្របខ័ណ្ឌសំដៅបង្កើតឡើងទំនាក់ ទំនងសហប្រតិបតិ្តការ បង្ហាញការសន្យានយោបាយ ហើយបង្កើតមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាក់លាក់ស្ដីពីខ្លឹមសារនានាដែលភាគីទាំងពីរបានឯកភាព។ កិច្ចព្រមព្រៀងនេះនឹងបើកផ្លូវ ដើម្បីអោយវៀតណាមអាចចូលរួមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិដោយមាន លក្ខណៈមនុស្សធម៌ ដោយឈរលើមូលដ្ឋាននៃគោលការណ៍ជាសារវ័ន្តនៃធម្ម នុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលក្នុងនោះគោលការណ៍ សំខាន់បំផុតនោះគឺមានសិទ្ធិដ៏ពេញលេញដើម្បីជ្រើសរើសវិស័យ និងកម្រិត ចូលរួមអោយបានសមស្របនឹងគោលនយោបាយកិច្ចការបរទេសតម្រូវការនិង សមត្ថភាពរបស់ខ្លួន។

        មុននោះ នាយប់ថ្ងៃទី១៦ ខែតុលា នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមបានជួបពិភាក្សាការងារជាមួយប្រធាន គណៈកម្មាធិការយោធា EU នាយឧត្តមសេនីយ៍លោក Claudio Graziano៕

ប្រតិកម្មទៅវិញ