វៀតណាម - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកក្កដា។

វៀតណាម - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រួតពលកិត្តិយសរបស់កងទ័ពប្រជាជនវៀតណាមក្នុងពិធីទទួលស្វាគមន៍ (រូបថតៈ Vinh Phong/VOV5)

នៅក្នុងកិច្ចប្រជុំបន្ទាប់ពីពិធីទទួលស្វាគមន៍នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការយោងតាមខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីទំនាក់ទំនងការពារជាតិ បានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ ក្នុងនោះផ្តល់អាទិភាពដល់ការជំនះផលវិបាកនៃសង្គ្រាម ការពង្រឹងសមត្ថភាពអនុវត្តន៍ច្បាប់នៅសមុទ្រ និងកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីការពារជាតិអាមេរិកបានឯកភាពផ្តោតលើការជំរុញគំរោងការបោសសំអាតសារធាតុពុលឌីអុកស៊ីតនៅឯព្រលានយន្តហោះ Bien Hoa តាមកាលវិភាគ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងកញ្ចប់ជំនួយសម្រាប់ការអនុវត្តច្បាប់នៅសមុទ្រសម្រាប់វៀតណាម។

វៀតណាម - អាមេរិកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 2នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីការពារជាតិ អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin (រូបថតៈ Vinh Phong/VOV5)

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសបញ្ហាប្រឈមសន្តិសុខប្រពៃណីដែលជះឥទ្ធិពលដោយផ្ទាល់ដល់តំបន់។ រដ្ឋមន្រ្តីទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីសារៈសំខាន់នៃការគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រការដោះស្រាយជំលោះដោយសន្តិវិធី ក៏ដូចជាការថែរក្សាបរិស្ថានសន្តិភាពស្ថេរភាពសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់និងសេរីភាពអាកាសចរណ៍និងនាវាចរណ៍ក្នុងសមុទ្រនិងមហាសមុទ្រ អនុលោមតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលីវៀតណាម៕

ប្រតិកម្មទៅវិញ