សេចក្ដីថ្លែងការណ៍នេះលើកច្បាស់ថា ប្រទេសសមាជិកអាស៊ានទាំងអស់ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីប្រើប្រាស់អាវុធគីមីដោយភាគីណាក៏ដោយក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានវាយតំលៃថា ស្ថានភាពនៅស៊ីរីជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពនិងស្ថិរភាពអន្តរជាតិ ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់ត្រូវអត់ធ្មត់និងដោះស្រាយជម្លោះដោយសន្តិវិធីឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញអ.ស.បនិងសេចក្ដីសម្រេចចិត្តទាក់ទិននានារបស់ក្រុមប្រឹក្សាអ.ស.ប។ សេចក្ដីថ្លែងការណ៍ខាងលើសង្កត់ធ្ងន់ថា ភាគីទាក់ទិនទាំងអស់ត្រូវអនុវត្តន៍វិធានការចាំបាច់ដើម្បីមិនទុកឲ្យជម្លោះឡើងជណ្ដើរ និងធានាសុវត្ថិភាព សន្តិសុខសំរាប់ប្រជាជន៕