ភាគីនានាខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងកាលបរិច្ឆេតថ្ងៃទី៧កក្កដា

Chia sẻ
(VOVworld)-កិច្ចព្រមព្រៀងចុងក្រោយស្តីពីបញ្ហានុយ
ក្លេអ៊ែររបស់អ៊ីរ៉ង់កំពុង ខិតមកដល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ

(VOVworld)-កិច្ចព្រមព្រៀងចុងក្រោយស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុង
ខិតមកដល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយ កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បាន
កំណត់ដូច្នេះ ក្រោយកិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P+1 (រួមមានប្រទេស
អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់)​ដែលទើបនឹងបានប្រព្រឹត្ត
ទៅនៅក្រុង Vienna របស់អូទ្រីស្ត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន
នាថ្ងៃទី៥កក្កដា លោកស្រី Mogherini បានឲ្យដឹងថា បរិយាកាសនៃកិច្ចចរចារ
លើក នេះគឺសកម្មនិងមានលក្ខណៈស្ថាបនា។ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានឲ្យដឹងថា ភាគីនានាទទួលបានវឌ្ឍនភាពជាក់លាក់
ទោះបីជា នៅមានបញ្ហាពិបាកដោះស្រាយមួយចំនួនដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី
ការបរ ទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសម្តែងនូវសុទិដ្ឋិនិយមអំពី កាលបរិច្ឆេតនែដំណើរចរចារនាថ្ងៃទី៧កក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ