Vovworld-នៅក្នុងកិច្ចប្រជុំបញ្ជាណែនាំទប់ទល់នឹងខ្យល់ព្យុះលេខ១០នាថ្ងៃត្រង់
ទី២៩កញ្ញាឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានសំណូមពរ
តំបន់នានានៅភាគកណ្តាលវៀតណាម(ជាបណ្តាតំបន់រងផលប៉ះពាល់ដោយ ខ្យល់
ព្យុះលេខ១០)អង្គភាពមានសមត្ថកិច្ចទាក់ទិននានាប្រមូលកំឡាំងចាំបាច់ដើម្បីទប់
ទល់នឹងខ្យល់ព្យុះ។ទន្ទឹមនឹងនោះជម្លៀសប្រជាជនទៅកាន់កន្លែងសុវត្ថិភាពពេ
លខ្យល់ព្យុះបោកបក់។ត្រួតពិនិត្យសុវត្ថិភាពបឹង សំណង់ដែលកំពុងសាងសង់។
|
ជាមួយពេលគ្នានោះតំបន់នានានៅភាគកណ្តាលវៀតណាមពីខែត្រ Quang Binh
ដល់ខែត្រQuang Ngaiបានហាមឃាត់ជនគ្រប់រូបចេញទៅសមុទ្រ នាវាទូកប្រមាណ
៥ម៉ឹនគ្រឿងនិងអ្នកនេសាទជិត២សែន៥ម៉ឹននាក់ត្រូវបានជូនដំណឹងអំពីទិសទីផ្លាស់
នៃខ្យល់ព្យុះដើម្បីម្ចាស់ការបញ្ចៀស។នាព្រឹកថ្ងៃនេះដែរគណះកម្មការបញ្ជាទប់ទល់
នឹងទឹកជំនន់ខ្យល់ព្យុះនិងសង្រ្គោះជនរងគ្រោះទី្រក្រុង Da Nang បានរៀបចំកិច្ចប្រជុំ
បន្ទាន់សំដៅអនុវត្តវិធានការទប់តល់នឹងខ្យល់ព្យុះ។លោកLe Duy Vongប្រធាន គណះកម្មការបញ្ជាទប់ទល់នឹងទឹកជំនន់ខ្យល់ព្យុះនិងសង្រ្គោះជនរងគ្រោះទី្រក្រុង
Da Nangអោយដឹងថា៖នាបច្ចុប្បនេះ យើងខ្ញុំបានទាក់ទងជាមួយម្ចាស់នាវាទូកទាំង
ឡាយដែលកំពុងនេសាទលើសមុទ្រ។ នាវាទូកទាំងឡាយបានចូលចត់ចូលកន្លែង
សុវត្ថភាព។អនុប្រធានគណះកម្មាធិការប្រជាជនទីក្រុងបានបញ្ជាអោយកំលាំងការពារ
ព្រំដែនសហការជាមួយខ័ណ្ឌ Son Tra –Thanh Khe និងLien Chieuជួយឧបត្ថម្ភព្រជាជន
ក្នុងការ ជម្លៀសខ្លួន ។
ខែត្រ Thua Thien Hueនិង Quang Tri ក៍បានអនុវត្តវិធានការចាំបាច់ដើម្បីទប់ទល់នឹង
ខ្យល់ព្យុះលេខ១០នេះផងដែរ៕