ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩ - ២០២០

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ៥ ខែកញ្ញា សិស្សានុសិស្ស និងនិស្សិតចំនួនជាង ២៤ លាននាក់នៅទូទាំងប្រទេសបានចូលរួម ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩ - ២០២០។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩ - ២០២០ - ảnh 1សិស្សានុសិស្ស និងនិស្សិតចំនួនជាង ២៤ លាននាក់នៅទូទាំងប្រទេសបានចូលរួម ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩ - ២០២០ (រូបថត៖ VOV) 

នាទិវាបើកបវេសនកាលនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមយ៉ាងសប្បាយរីយរាយជាមួយសិស្សានុសិស្ស និងនិស្សិតនៅទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនេះ នាថ្ងៃទី ៤ ខែកញ្ញាគណកម្មការព្រឹត្តិការព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (VOV1) និងអ្នកជួយឧបត្ថម្ភនានាបានរៀបចំពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់សាលាមត្តេយ្យ Thon Ca ឃុំ Cong Da ស្រុក Yen Son ខេត្ត Tuyen Quang ភាគខាងជើងវៀតណាម។ សំណង់នេះមានតម្លៃសរុបគឺ ១ ពាន់លានដុង។ សាលាមត្តេយ្យនេះគឺជាកាដូមួយ ដែលមានអត្ថន័យរបស់ គណកម្មការព្រឹត្តិការព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (VOV1) ជូនចំពោះប្រជាជននៅស្រុក Yen Son ខេត្ត Tuyen Quang។

ទន្ទឹមនឹងនេះ គណកម្មការព្រឹត្តិការព័ត៌មាន (VOV1) ក៏បានរួមសហការជាមួយមន្ទីពេទ្យពហុព្យាបាល Ha Dong ទីក្រុងហាណូយពិនិត្យ ព្យាបាលជម្ងឺ ផ្ដលថ្នាំសង្កូវជូនប្រជាជននៅឃុំ Cong Da ផងដែរ៕

ប្រតិកម្មទៅវិញ