ព័ត៌មានថ្មីបំផុតស្ដីពីករណីនាវិកវៀតណាម៦នាក់បាត់ខ្លួននៅជិតកោះ Jeju

Chia sẻ
(VOVWORLD) - ក្នុងមួយថ្ងៃ២លើក នៅទីស្នាក់ការក្រុមប្រឹក្សាទីក្រុង អាជ្ញាធរទីក្រុងនឹងធ្វើ បច្ចុប្បន្នកម្មនូវព័ត៌មានស្ដីពីដំណើរការនិងលទ្ធផលស្វែងរកទៅកាន់គ្រួសារញាតិសន្ដានរបស់បណ្ដានាវិក។ 
ព័ត៌មានថ្មីបំផុតស្ដីពីករណីនាវិកវៀតណាម៦នាក់បាត់ខ្លួននៅជិតកោះ Jeju  - ảnh 1 កន្លែងកើតហេតុនៃករណីភ្លើងឆាប់ឆេះនាវានេសាទនៅតំបន់សមុទ្រកោះ Jeju កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ (រូបថត៖ AFP/TTXVN)

  ពាក់ព័ន្ធដល់ករណីដែលនាវិកវៀតណាមចំនួន៦នាក់បានបាត់ខ្លួននៅជិតកោះ Jeju នោះ នាថ្ងៃទី២១ ខែវិច្ឆិកា តំណាងស្ថានទូតវៀតណាមប្រចាំកូរ៉េខាង ត្បូង បានបញ្ជូនកម្មាភិបាលទៅកាន់ Tongmyeong ដើម្បីជួបជុំ លើកទឹកចិត្ត គ្រួសារញាតិសន្ដានរបស់ក្រុមនាវិកពោលខាងលើ ហើយជួបធ្វើការជាមួយ ប៉ូលីសនិងអង្គភាពស្វែងរកជួយសង្គ្រោះផងដែរ។ គ្រួសារញាតិសន្ដានគ្រប់រូប របស់ក្រុមនាវិករងគ្រោះ ត្រូវបានអាជ្ញាធរទីក្រុង Tongyeong រៀបចំទីស្នាក់នៅ រថយន្តជូនទៅទីស្នាក់ការក្រុមប្រឹក្សាទីក្រុងដើម្បីទទួលព័ត៌មាន។

        ក្នុងមួយថ្ងៃ២លើក នៅទីស្នាក់ការក្រុមប្រឹក្សាទីក្រុង អាជ្ញាធរទីក្រុងនឹងធ្វើ បច្ចុប្បន្នកម្មនូវព័ត៌មានស្ដីពីដំណើរការនិងលទ្ធផលស្វែងរកទៅកាន់គ្រួសារញាតិសន្ដានរបស់បណ្ដានាវិក។ រហូតមកដល់ពេលនេះ បានស្រង់ឧបករណ៍ប្រដាប់ ប្រដារមួយចំនួន ប៉ុន្តែមិនទាន់កំណត់បានថា គឺកំទិចកំទីពីនាវាឆាប់ឆេះដែរឬអត់៕

ប្រតិកម្មទៅវិញ