ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់សាធារណរដ្ឋបេឡារុស (រូបថត៖ vov.vn) |
ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅថែមទៀតនូវនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងបេឡារុស ក៏ដូចជារវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាបេឡារុស។
តាមការគ្រោងទុក លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញជួបពិភាក្សាការងារនានា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋបេឡារុស ព្រមទាំងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក អាណិកជនឯនៅស្ថានទូតវៀតណាមប្រចាំប្រទេសនេះផងដែរ៕