ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបឆ្នាំទី១០នៃការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការលើកកម្រិតនិងផ្លាស់ប្ដូរឈ្មោះកាសែត Dai bieu Nhan dan

Chia sẻ
(VOVWORLD) - ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនចំពោះកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ បុគ្គលិក អ្នកសហការ រួមជាមួយមិត្តអ្នកអានរបស់កាសែតនេះ។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីរំលឹកខួបឆ្នាំទី១០នៃការអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីការលើកកម្រិតនិងផ្លាស់ប្ដូរឈ្មោះកាសែត Dai bieu Nhan dan - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាកម្មាភិបាលនៃកាសែត Dai bieu Nhan dan (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី១៨ ខែតុលា នោរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីរំលឹកខួបឆ្នាំទី១០នៃ ការអនុវត្តសេចក្ដីសម្រេចចិត្តរបស់គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការ លើកកម្រិតឡើងកាសែតថ្នាក់ទី១ ហើយប្ដូរឈ្មោះ កាសែត Nguoi dai bieu Nhan dan ក្លាយទៅជា កាសែត Dai bieu Nhan dan។

        ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនចំពោះកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ បុគ្គលិក អ្នកសហការ រួមជាមួយមិត្តអ្នកអានរបស់កាសែតនេះ។ អគ្គ លេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ជឿជាក់ថា ក្នុងឋានៈជា កាសែតនយោបាយសង្គមនៃស្ថាប័នបោះឆ្នោតជ្រើសតាំងដោយប្រជាជននោះ កាសែត Dai bieu Nhan dan នឹងបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាទាំងខ្លឹមសារនិង រូបភាព បំពេញអោយបានល្អប្រពៃថែមទៀតនូវការងារឃោសនា ផ្សព្វផ្សាយ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ក៏ដូចជាផ្សព្វផ្សាយទាន់ ពេលវេលានូវសកម្មភាពរបស់រដ្ឋសភា សមាជិកសភា និងក្រុមប្រឹក្សាប្រជាជន ជាដើម។

        ថ្លែងនៅពិធីនេះ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc បានលើកច្បាស់ថា៖

        “កាសែត Dai bieu Nhan dan ត្រូវតែមានការវិភាគ ការបដិវាទយ៉ាងជ្រាល ជ្រៅ ហើយផ្គត់ផ្គង់ព័ត៌មាន ឯកសារស្ដីពីគោលមាគ៌ា គោលនយោបាយដែល បានលើកឡើងក្នុងសេចក្ដីសម្រេចចិត្តនានារបស់បក្ស និងសេចក្ដីព្រាងច្បាប់ សំខាន់ៗក្នុងដំណើរការនីតិបញ្ញត្តិរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះ ក្រោយពីគោល នយោបាយនោះត្រូវបានបង្កើតឡើងរួចមក គឺកាសែតត្រូវផ្ដល់ព័ត៌មានទៅកាន់ មហាជន ដើម្បីបង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គម ដើម្បីអនុវត្តគោល នយោបាយនោះប្រកបដោយប្រសិទ្ធភាព សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ