ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាម៉ុងហ្គោលីបានអញ្ជើញជួបចរចាជាមួយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសម អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang និង នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ផងដែរ។
នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានឯកភាពចាត់ទុកថា ការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឲ្យកាន់តែមានការវិវឌ្ឍទៅមុខ។ ភាគី ទាំងពីរក៏បានឯកភាព ជម្រុញការនាំចេញទៅទីផ្សាររបស់គ្នាទៅវិញទៅមកនូវមុខ ទំនិញជាប្រៀបខ្លាំងរបស់ខ្លួន។
ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតាក់តែងច្បាប់នៃប្រទេសទាំងពីរ ភាគីទាំង ពីរយល់ព្រម ជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ សំដៅបង្កើនការយល់ដឹង ជឿជាក់គ្នា ទៅវិញទៅមក។ ភាគីទាំងពីរនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកា ពហុភាគីផងដែរ៕