ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Truong Quang Nghia បានសង្កត់ធ្ងន់លើរាល់ប្រៀបខ្លាំងអំពីវិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និងសេវាកម្មរបស់ទីក្រុង Da Nang ហើយមានបំណងចង់ជំរុញទំនាក់ទំនង និងទាក់ទាញការវិនិយោគ ពីដៃគូកាហ្សាក់ស្ថាន។
ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 លោក Nurlan Nigmatulin ប្រធានរដ្ឋសភាកាហ្សាក់ស្ថាន និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកាហ្សាក់ស្ថានដឹកនាំដោយលោក Nurlan Nigmatulin ប្រធានរដ្ឋសភាកាហ្សាក់ស្ថានបានចាកចេញពីទីក្រុង Da Nang បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ថ្ងៃទី ១៣-១៥ ខែវិច្ឆិកា) តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។

នារសៀលថ្ងៃដដែលគណៈប្រតិភូបានទៅទស្សកិច្ចនៅធ្វើការនៅទីក្រុង Da Nang ។ នៅក្នុងជំនួបជាមួយគណៈប្រតិភូ លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Truong Quang Nghia បានសង្កត់ធ្ងន់លើរាល់ប្រៀបខ្លាំងអំពីវិស័យបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ និងសេវាកម្មរបស់ទីក្រុង Da Nang ហើយមានបំណងចង់ជំរុញទំនាក់ទំនង និងទាក់ទាញការវិនិយោគ ពីដៃគូកាហ្សាក់ស្ថាន៕

ប្រតិកម្មទៅវិញ