ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថា (រូបថត៖ VPCTN) |
ក្នុងឱកាសទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម នាព្រឹកថ្ងៃទី ១៩ មេសា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូតំណាងចាស់ភូមិ មេភូមិសិប្បករឆ្នើមៗជនជាតិភាពតិច។
អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់លើការថែទាំ កែលម្អជីវភាព ទាំងខាងសំភារៈ និងស្មារតីជូនបងប្អូនជនរួមជាតិភាគតិច ជាពិសេសគឺបណ្ដាគម្រោង និងគោលនយោបាយអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិជាភាតរៈ ហើយចាត់ទុកវប្បធម៌របស់បណ្ដាជនជាតិគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីវប្បធម៌វៀតណាមបានឡើយ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្តត់ធ្ងន់ថា ចាស់ភូមិ មេភូមិ សប្បករ និងមនុស្សមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិគឺជាគំរូដ៏សំខាន់ក្នុងចលនានានារបស់មូលដ្ឋាន ហើយជាទីបង្អែកសម្រាប់ភូមិស្រុក រួមចំណែកលើកកម្ពស់ជីវភាពទាំងខាងសំភារៈ និងស្មារតីរបស់ជនរួមជាតិ។
ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូតំណាងចាស់ភូមិ មេភូមិសិប្បករឆ្នើមៗជនជាតិភាពតិច (រូបថត៖ VPCTN) |
លោកប្រធានរដ្ឋមានគោលបំណងថា ចាស់ភូមិ មេភូមិ សប្បករ និងមនុស្សមានកិត្យានុភាពឆ្នើមៗក្នុងចំណោមបងប្អូនជនរួមជាតិបន្តធ្វើជាគំរូសម្រាប់កូនចៅ និងសហគមន៍ ហើយបន្តធ្វើការចលនាដល់បងប្អូនជនរួមជាតិពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រសើរ ខ្លួនទីពឹងខ្លួន សាមគ្គីជាតិ ជាពិសេសគឺក្នុងបរិបទ ដែលប្រទេសជាតិធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅផងដែរ៕