ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែមេសា (ថ្ងៃទី ១០ ខែត្រី តាមច័ន្ទគតិ) នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung នៅខេត្ត Phu Tho ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីបូជាទានធូបដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធនិងឧទ្ទិសកុសលដល់បណ្តាស្តេច Hung។ 
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung  - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung (រូបថត៖ vov.vn)

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្វាយទានធូបនៅពិធីបុណ្យនេះ។ ពិធីបុណ្យសែនខួបបណ្តាស្តេច Hung គឺជាសែនបុណ្យខួបជាតិ ជាថ្ងៃដែលប្រទេសជាតិទាំងមូល សម្តែងនូវការកោតសរសើរពីគុណបំណាច់កសាងប្រទេសជាតិរបស់បណ្តាស្តេច Hung។

នៅវិហារ Kinh Thien នៅលើកំពូលភ្នំ Nghia Linh, លោក Bui Van Quang ប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត Phu Tho បានតាងនាមប្រជាជនវៀតណាមជាង ៩០ លាននាក់ទាំងក្នុងនិងក្រៅប្រទេស អានអារម្មណ៍កថារំលឹកដល់វិញ្ញាណក្ខ័ន្ធនិងគុណបំណាចរបស់បណ្តាស្តេច Hung ក្នុងការកសាង និងអភិរក្សប្រទេសជាតិ។ បន្ទាប់ពីពិធីថ្វាយទានធូបនៅវិហារ Thuong ប្រធានរដ្ឋលោក Nguyen Xuan Phuc និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កានៅឯផ្នូររបស់បណ្តាស្តេច Hung។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung  - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញទស្សនាឃុំជនបទថ្មី Tu Xa បៃស្រុក Lam Thao ខេត្ត Phu Tho (រូបថត៖ vov.vn)

ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាឃុំជនបទថ្មី Tu Xa បៃស្រុក Lam Thao ខេត្ត Phu Tho។ នៅទីនេះ លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត Phu Tho ធ្វើការស្រាវជ្រាវដើម្បីនាំគំរូជនបទថ្មី ទៅជាទីប្រជុំជនថ្មី ស្របតាមផែនការយុទ្ធសាស្ត្រដោយដោះស្រាយយ៉ាងល្អរាល់បញ្ហាសេដ្ឋកិច្ច សង្គម បញ្ហាបរិស្ថាននិងការអភិរក្សវប្បធម៌ជនបទ៕

ប្រតិកម្មទៅវិញ