ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាដក​សហរដ្ឋអាមេរិកចេញ​ពីកិច្ចព្រមព្រៀង Paris ស្តីពីការប្រែប្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែតុលាប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ជាថ្មីពីផែនការដកអាមេរិកចេញពីកិច្ចព្រមព្រៀង Paris ស្តីពីការប្រែប្រួលអាកាសធាតុក្នុងបរិបទនៅមិនដល់ ២ សប្តាហ៍ទៀតពេលរដ្ឋបាលរបស់លោកនឹងចាប់ផ្តើមដំណើរការនេះជាផ្លូវការ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាដក​សហរដ្ឋអាមេរិកចេញ​ពីកិច្ចព្រមព្រៀង Paris ស្តីពីការប្រែប្រួលអាកាសធាតុ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vov.vn)

ថ្លែងនៅក្នុងសន្និសីទថាមពលនៅទីក្រុង Pittsburgh ប្រធានាធិបតី Trump បានចាត់ទុកថា“កិច្ចព្រមព្រៀង Paris នឹងធ្វើឲ្យបណ្ដាក្រុមហ៊ុនផលិតកម្មអាមេរិកទាំងអស់ត្រូវតែបិទទ្វារដោយសារតែបទប្បញ្ញត្តិរឹតត្បិតខ្លាំងពេក ខណៈពេលដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតកម្មបរទេសធ្វើការបំពុលបរិស្ថាន”។ លោកក៏បានសង្កត់ធ្ងន់ថាការអនុវត្តគោលនយោបាយ“ប្រទេសអាមេរិកជាចម្បង” គឺមិនអន្តរាយដល់ប្រជាជនអាមេរិកនិងមិនជួយប្រទេសដែលបំពុលបរិស្ថាន ឲ្យក្លាយជាអ្នកមានឡើយ។

យោងតាមមាត្រានៃកិច្ចព្រមព្រៀង នាថ្ងៃទី ៤ ខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតី Trump ដាក់ជូនលិខិតទៅអង្គការសហប្រជាជាតិដើម្បីជូនដំណឹងថា សហរដ្ឋអាមេរិកដកចេញការសន្យានៅក្នុងកិច្ចព្រមព្រៀងជាផ្លូវការ។ ទោះជាយ៉ាងណា ដំណើរការនេះនឹងចំណាយពេលមួយឆ្នាំដើម្បីអនុវត្ត ហើយនេះមានន័យថាសហរដ្ឋអាមេរិកនឹងមិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០ - ជាមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ