ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះភាពត្រៀមខ្លួនជាស្រេចរបស់វៀតណាមចំពោះ EVFTA និង IPA

Chia sẻ
(VOVWORLD) - លោក Bernd Lange បានសម្ដែងនូវក្ដីសោមនស្សរីករាយដោយមានឱកាស ជួបសន្ទនានិងពិភាក្សាជាមួយភាគីទាក់ទិននានាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសហ គមន៍សហគ្រាស អំពីខ្លឹមសារដែលពាក់ព័ន្ធដល់កិច្ចព្រមព្រៀងទាំងពីរនេះ តាម នោះអាចវាយតម្លៃចំពោះដំណើរការអនុវត្តក្រោយនោះរបស់វៀតណាម។
ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះភាពត្រៀមខ្លួនជាស្រេចរបស់វៀតណាមចំពោះ EVFTA និង IPA - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួប ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី៣១ ខែតុលា ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange និងអនុប្រធានលោក Jan Zahradil បានឆ្លើយ សម្ភាសន៍សារព័ត៌មាន ជូនដំណឹងពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅ វៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែតុលា ដើម្បីវាយតម្លៃចំពោះការត្រៀម រៀបចំនិងត្រៀមខ្លួនជាស្រេចរបស់វៀតណាមចំពោះការងារអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) រវាង សហភាពអឺរ៉ុប (EU) និងវៀតណាម នាពេលខាងមុខ។

        លោក Bernd Lange បានសម្ដែងនូវក្ដីសោមនស្សរីករាយដោយមានឱកាស ជួបសន្ទនានិងពិភាក្សាជាមួយភាគីទាក់ទិននានាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសហ គមន៍សហគ្រាស អំពីខ្លឹមសារដែលពាក់ព័ន្ធដល់កិច្ចព្រមព្រៀងទាំងពីរនេះ តាម នោះអាចវាយតម្លៃចំពោះដំណើរការអនុវត្តក្រោយនោះរបស់វៀតណាម។

        ចំណែកឯអនុប្រធានលោក Jan Zahradil បានអោយដឹងថា ក្រោយពី ដំណើរការចរចាដ៏វែងមួយ ភាគីទាំងពីរបានឈានដល់វគ្គពិចារណាអនុម័តហើយ រង់ចាំការសម្រេចចិត្តចុងក្រោយពី សភាអឺរ៉ុប។ នេះជាពេលវេលាដែលមានអត្ថ ន័យប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិង EU។ លោក Jan Zahradil បានចាត់ទុកថា វៀតណាមត្រូវការទាញយកឱកាសទាំងអស់ដើម្បីផ្ញើរសារដ៏វិជ្ជ មាននានា តាមនោះបង្កើតឡើងបរិយាកាសដ៏ល្អប្រសើរ ជួយសម្រួលដល់ការ អនុម័តលើ EVFTA និង IPA។ លោកបានជឿជាក់ថា នាខែកុម្ភៈឆ្នាំ២០២០ខាង មុខនឹងមានលទ្ធផលដ៏ល្អប្រសើរចំពោះភាគីទាំងពីរ។

        គួរបញ្ជាក់ថា ដំបូងបង្អស់ គណៈកម្មាធិការអឺរ៉ុបនឹងបោះឆ្នោតអនុម័តលើ កិច្ចព្រមព្រៀងទាំងពីរពោលខាងលើនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ហើយបន្ទាប់ នោះ សភាអឺរ៉ុបនឹងបោះឆ្នោតអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងទាំងពីរនេះក្នុង សម័យប្រជុំសភាពេញអង្គរក្នុងខែកុម្ភៈឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ