សេចក្តីជូនដំណឹងពោលខាងលើនេះបានបង្ហោះលើគេហទំព័ររបស់អគ្គនាយកដ្ឋានគយចិនបានលើកច្បាស់ថាផលិតផលទឹកដោះគោវៀតណាមដែលនាំចេញទៅកាន់ទីផ្សារចិន ត្រូវតែឆ្លើយតបនឹងតម្រូវការធ្វើតេស្ត និងត្រួតពិនិត្យ ពាក់ព័ន្ធនានា ជាជាក់ស្តែងគឺច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារនិង ច្បាប់ស្តីពីចក្តាឡីស័កសត្វនិងរុក្ខជាតិរបស់ចិន។ គួរបញ្ជាក់ថាផលិតផលទឹកដោះគោវៀតណាមដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន រួមមានទឹកដោះគោឆៅ ទឹកដោះគោខាប់ ទឹកដោះគោម្សៅ ទឹកដោះគោសម្រាប់កុមារជាដើម៕