បណ្ដាអ្នកជំនាញថ្កោលទោសចិនពីអំពើរំលោភបំពានលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ការដែលចិនបញ្ជូននាវាស្រាវជ្រាវប្រេង Haiyang Dizhi 8 ដែលបានអមដំណើរដោយក្រុមនាវាប៉ូលីសសមុទ្រចិន ចូលក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់វៀតណាម បានសរអោយឃើញថា ចិនបានប្រើប្រាស់កម្លាំងនៃ ប្រទេសជាមហាអំណាចដើម្បីគំរាមកំហែងនិងបង្ខិតបង្ខំអោយបណ្ដាប្រទេសក្នុងតំបន់ត្រូវតែបោះបង់ចោលសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
បណ្ដាអ្នកជំនាញថ្កោលទោសចិនពីអំពើរំលោភបំពានលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា (រូបថត៖ Vietnam+) 

  នាយប់ថ្ងៃទី១៩ ខែកញ្ញា នៅទីស្នាក់ការវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ទីក្រុងប្រាក ចំណុះក្រសួងការបរទេសឆែក បានប្រព្រឹត្តទៅសិក្ខាសាលាក្រោម ប្រធានបទ “ដោះស្រាយជម្លោះនៅសមុទ្រខាងកើត”។ សិក្ខាសាលានេះបានទាក់ ទាញការចូលរួមរបស់តំណាងចំនួន៥០នាក់ដែលជាអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវនិងសាកលវិទ្យាល័យនានានៅឆែក។

ថ្លែងបទអន្តរាគមន៍នៅសិក្ខាសាលានេះ បណ្ឌិត Bill Hayton អ្នកជំនាញជាន់ ខ្ពស់ចំណុះកម្មវិធីអាស៊ី-ប៉ាស៊ីហ្វិកនៃវិទ្យាសា្ថន Chatham House ចក្រភពអង់ គ្លេស បានចាត់ទុកថា ការដែលចិនបញ្ជូននាវាស្រាវជ្រាវប្រេង Haiyang Dizhi 8 ដែលបានអមដំណើរដោយក្រុមនាវាប៉ូលីសសមុទ្រចិន ចូលក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់វៀតណាម បានសរអោយឃើញថា ចិនបានប្រើប្រាស់កម្លាំងនៃ ប្រទេសជាមហាអំណាចដើម្បីគំរាមកំហែងនិងបង្ខិតបង្ខំអោយបណ្ដាប្រទេសក្នុងតំបន់ត្រូវតែបោះបង់ចោលសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ នេះជាអំពើរំលោភបំពានលើច្បាប់អន្តរជាតិ ជា ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងក្របខ័ណ្ឌសិក្ខាសាលានេះដែរ បណ្ឌិត Takashi Hosoda អ្នកជំនាញ ស្រាវជ្រាវសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យ Charles (សាធា រណៈរដ្ឋឆែក) បានសង្កត់ធ្ងន់ថា សកម្មភាពដោយឯកតោភាគីនានារបស់ចិន បានបណ្ដាលអោយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត។ ជាពិសេសគឺ ក្នុងរយៈពេល២ខែកន្លងទៅ ចិនបានរំលោភបំពានលើច្បាប់អន្តរជាតិដោយបញ្ជូន នាវាស្រាវជ្រាវប្រេង Haiyang Dizhi 8 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត ណាមនៅតំបន់សមុទ្រជិតនឹងថ្មប៉ប្រះទឹក Vanguard Bank។ លោកបានលើក ច្បាស់ថា ចិនត្រូវតែគោរពច្បាប់និងបទដ្ឋានអន្តរជាតិរួមនានា៕

ប្រតិកម្មទៅវិញ