បញ្ហា Brexit៖ គណបក្សប្រជាធិបតេយ្យសេរីនៅអង់គ្លេសប្រកាន់ខ្ជាប់តាមគោលនយោបាយ “ បញ្ឈប់ Brexit”

Chia sẻ
(VOVWORLD) - គណបក្សប្រជាធិបតេយ្យសេរីនៅអង់គ្លេស បានពង្រឹងគោលជំហរប្រឆាំងនឹង Brexit របស់ខ្លួននៅពេលដែលបានអនុម័តជាផ្លូវការនូវគោលនយោបាយនៃការលុបចោលការចាកចេញពីសហភាពអឺរ៉ុប (EU) ប្រសិនបើគណបក្សនេះយកឈ្នះក្នុងការបោះឆ្នោតជាសកលនាពេលអនាគត។
បញ្ហា Brexit៖ គណបក្សប្រជាធិបតេយ្យសេរីនៅអង់គ្លេសប្រកាន់ខ្ជាប់តាមគោលនយោបាយ “ បញ្ឈប់ Brexit” - ảnh 1ទង់ជាតិអង់គ្លេស (ក្រោម) និងទង់ជាតិ EU (លើ) នៅទីក្រុងឡុងដ៍ (រូបថត៖ AFP/TTXVN) 

នាពេលបច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យសេរីមានតែ ១៨ អាសនៈនៅក្នុង៦៥០ អាសនៈនៃសភាអង់គ្លេស ប៉ុន្តែនេះបានចាត់ទុកថាជាគណបក្សមានបំណងចង់“ បញ្ឈប់ Brexit” តែមួយគត់។ គណបក្សនេះបានសង្ឃឹមថានឹងទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោត ១៦ លាននាក់ដែលគាំទ្រចំពោះការដែលអង់គ្លេស នៅតែជាសមាជិកក្នុង EU នាឆ្នាំ ២០១៦ និងទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យសេរីមួយដែលមិនធ្លាប់មានពីមុនមកនាពេល    អនាគតផងដែរ។

នៅក្នុងសន្និបាតនៃគណបក្សប្រជាធិបតេយ្យសេរីកាលពីថ្ងៃទី ១៥ ខែកញ្ញាសមាជិកសមាជិកានៃគណបក្សនេះបានអនុម័តលើគោលនយោបាយដកការធ្វើសកម្មភាពមាត្រា ៥០ នៃសន្ធិសញ្ញា Lisbon កាលពីខែមីនាឆ្នាំ ២០១៧ ដែលប្រការនេះមានន័យថា ជាការបញ្ចប់ផែនការ Brexit ផងដែរ៕

ប្រតិកម្មទៅវិញ