គម្រោងការទីក្រុងពិភពលោកមានតម្លៃ ៧សែន Euro សំដៅបង្កើតលក្ខណៈ ងាយស្រួលក្នុងការផ្លាស់ប្តូរព័ត៌មាននិងអំពីគោលនយោបាយអភិវឌ្ឍន៍នគរនិងតំបន់។ នៅវៀតណាម គម្រោងការនេះបានចាប់ផ្តើមដំណើការនាខែមិថុនាឆ្នាំ២០១៧ ក្នុងនោះ ទីក្រុងហាណូយនិងទីក្រុង ហូជីមិញ ត្រូវបានរួមភ្ជាប់ជាគូរជាមួយទីក្រុងចំនួនពីរគឺ ទីក្រុង Milan (អ៊ីតាលី)និងទីក្រុង Kosice (ស្លូវ៉ាគី)។ ការបញ្ចប់កម្មវិធីលើកនេះ ត្រឹមតែ ជាការចាប់ផ្តើមតែប៉ុណ្ណោះទេ ពោលគឺ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសមស្រប៕