បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្នែកឧតុនិយមជលសាស្ត្រវៀតណាម

Chia sẻ
(VOVWORLD) - ផ្នែកឧតុនិយមជនសាស្ត្រចាំបាច់ត្រូវវិនិ យោគបន្ថែមទៀតក្នុងរយៈពេល ១០-២០ ឆ្នាំខាងមុខដើម្បីឆ្លើយតបនឹងតម្រូវការការពារនិងកាត់បន្ថយការខូច ខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។
បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ផ្នែកឧតុនិយមជលសាស្ត្រវៀតណាម - ảnh 1 សន្និសីទដៃគូអភិវឌ្ឍន៍ផ្នែកឧតុនិយមជលសាស្ត្ររបស់វៀតណាម

នេះជាសំណើដែលបានអនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលើកឡើងក្នុងសន្និសីទដៃគូអភិវឌ្ឍន៍ផ្នែកឧតុនិយមជលសាស្ត្ររបស់វៀតណាមដែលរៀបចំឡើងដោយក្រសួងធនធាននិងបរិស្ថានវៀតណាម នារសៀលថ្ងៃទី ១៨ ខែកញ្ញានៅទីក្រុងហាណូយ។

អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Le Cong Thanh បានលើកឡើងថា បញ្ហាប្រឈមរបស់ផ្នែកឧតុនិយមជលសាស្ត្រនាបច្ចុប្បន្ន គឺជាបញ្ហាបម្រែបម្រួលអាកាសធាតុតែម្តង។ ហេតុដូច្នេះ ភារកិច្ចបានដាក់ចេញនាបច្ចុប្បន្ន គឺត្រូវវាយតម្លៃនូវស្ថានភាពជាក់ស្តែងរបស់ផ្នែក។ តាមរយៈការវាយតម្លៃនោះ អាចបង្កើតនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាក់ស្តែង សម្រាប់ដំណាក់កាលពីឥឡូវនេះដល់ឆ្នាំ ២០៣០និងទស្សនៈវិស័យដល់ឆ្នាំ ២០៥០។ អនុរដ្ឋមន្ត្រី លោក Le Cong Thanh បានសង្កត់ធ្ងន់ថា៖ “ផ្នែកឧត្តុនិយមជនសាស្ត្រ ត្រូវបង្កើតផែនការទូទៅមួយដោយបានកំណត់ដំណើរការយ៉ាងច្បាស់លាស់ ពោលគឺ ក្នុងដំណាក់កាលខាងមុខត្រូវធ្វើដូចម្ត៉េច ត្រូវប្រភពកម្លាំងយ៉ាងដូចម្ត៉េច  នរណាអាចចូលរួមបានក៏ដូចជាមានយន្តការសមស្របយ៉ាងដូច ម្ត៉េច។ យោងតាមលក្ខណៈទាំងនេះ វិនិយោគិននិងដៃគូអភិវឌ្ឍន៍ រួមទាំងអ្នកប្រើប្រាស់ផលិតផលឧតុនិយមជនសាស្ត្រ នឹងមានទស្សនៈយ៉ាងក្បោះក្បាយ ដើម្បីមានផែនការជួយឧបត្ថម្ភនិងរួមដំណើរជាមួយការអភិវឌ្ឍរបស់ផ្នែកទាំងមូល”។

នៅក្នុងសន្និសីទនេះប្រតិភូបានស្វែងយល់យ៉ាងជ្រាលជ្រៅអំពីស្ថានភាពបច្ចុប្បន្ននិង ទិសដៅអភិវឌ្ឍន៍របស់ផ្នែកឧតុនិយមជនសាស្ត្រវៀតណាមនិងតម្រូវការវិនិយោគរបស់ផ្នែកនេះសម្រាប់រយៈពេល ២០២០-២០៣០។ ទន្ទឹមជាមួយគ្នានោះ អង្គសន្និសីទក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រវិនិយោគរយៈពេលខ្លី រយៈពេលមធ្យមនិងរយៈពេលវែង រួមទាំងកំណត់ម្ចាស់ជំនួយ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រវិនិយោគអភិវឌ្ឍន៍ផ្នែកឧតុនិយមជនសាស្ត្រវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រតិកម្មទៅវិញ