នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុង​វេទិកា​លើកកម្ពស់​ជំនាញ​ពលករវៀតណាម

Chia sẻ
(VOVWORLD) - វេទិកានេះមានគោលបំណងបញ្ជាក់ពីចក្ខុវិស័យនិងសេចក្តីប្រាថ្នាក្នុងការរៀបចំធនធានមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ ចូលរួមចំណែកលើកកំពស់ទិន្នផលការងារ កែលំអរសមត្ថភាពប្រកួតប្រជែង ឆ្លើយតបនឹងតម្រូវការនៃបដិវត្ត ឧស្សាហកម្ម ៤.០ និង សមាហរណកម្មអន្តរជាតិ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុង​វេទិកា​លើកកម្ពស់​ជំនាញ​ពលករវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងវេទិកាលើកកម្ពស់ជំនាញពលករវៀតណាម (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងវេទិកាស្តីពីការលើកកម្ពស់ជំនាញពលកររបស់ប្រទេសវៀតណាម ក្រោមប្រធានបទ “សហគ្រាសរួមដំណើរក្នុងការផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាពអំពីវិជ្ជាជីវៈ” ។

វេទិកានេះមានគោលបំណងបញ្ជាក់ពីចក្ខុវិស័យនិងសេចក្តីប្រាថ្នាក្នុងការរៀបចំធន ធានមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ ចូលរួមចំណែកលើកកំពស់ទិន្នផល ការងារ កែលំអរសមត្ថភាពប្រកួតប្រជែង ឆ្លើយតបនឹងតម្រូវការនៃបដិវត្ត ឧស្សាហ កម្ម ៤.០ និង សមាហរណកម្មអន្តរជាតិ។

អញ្ជើញថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាការកែលម្អផលិតភាព និងគុណភាព របស់កម្លាំងពលករគឺមានតួនាទីស្លាប់រស់ក្នុងការកែលំអល្បឿនកំណើននិងការខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។

យោងតាមលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ធនធានអភិវឌ្ឍន៍របស់ប្រទេសជាតិមិនត្រឹមជាធនធានព្រៃ និងសមុទ្រប៉ុណ្ណោះទេ ពោលគឺប្រជាជនចំនួនប្រមាណ ១០០ លាននាក់ ។ ដូច្នេះជំនាញការងារ ជំនាញគ្រប់គ្រងជាតិ ផ្នែក វិស័យ សមត្ថភាពបញ្ញានិងវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗក្នុងប្រព័ន្ធបានកំណត់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ជំនាញវិជ្ជាជីវៈគឺជាបញ្ហាដ៏ធំធេងរបស់ពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាម។ ខ្ញុំបាននិយាយច្រើនអំពីយន្តការត្រីភាគី គឺ រដ្ឋ សាលារៀន និងសហគ្រាស។ ពិតណាស់ថា អត្រាពលករដែលបានទទួលការបណ្តុះបណ្តាលគឺនៅមានកម្រិតទាប ហើយចាំបាច់ត្រូវជំនះពុះពារ។ ទីពីរគឺរចនាសម្ព័ន្ធពលករទាប។ ប្រសិនបើយើងបណ្ដុះបណ្ដាលល្អនោះ បញ្ហាទាំងអស់ នឹងត្រូវដោះស្រាយបានល្អ”៕

ប្រតិកម្មទៅវិញ