នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប​ប្រធាន​អគ្គសេនាធិការនៃកងកំលាំងបដិវត្តគុយបា

Chia sẻ
(VOVWORLD) - លោកឧត្តមសេនីយឯក ÁlvaroLópez Miera បានស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគុយបា ដើម្បីជំរុញវិស័យកសិកម្ម ព្រោះថាកងទ័ពគុយបាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតស្បៀងអាហារសម្រាប់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប​ប្រធាន​អគ្គសេនាធិការនៃកងកំលាំងបដិវត្តគុយបា - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានអគ្គសេនាធិការនៃកងកំលាំងបដិវត្តគុយបា (រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួប លោកឧត្តមសេនីយឯក Álvaro López Miera ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីទី ១ នៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។

អញ្ជើញថ្លែងនៅទីនេះ លោកឧត្តមសេនីយឯក Álvaro López Miera បានស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគុយបា ដើម្បីជំរុញវិស័យកសិកម្ម ព្រោះថាកងទ័ពគុយបាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតស្បៀងអាហារសម្រាប់ប្រទេសជាតិ។ លើសពីនេះទៅទៀត គុយបាមានបំណងថា វៀតណាមនឹង ជួយឧត្ថម្ភគុយបាលើវិស័យឧស្សាហកម្ម ដែលក្នុងនោះមានការដំឡើងនាវា។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយគុយបា និងជួយឧបត្ថម្ភគុយបាអស់ពីកម្លាំងកាយចិត្ត។ ស្ដីបីបញ្ហាសន្តិសុខបណ្តាញ អ៊ីនធឺណិត លោកនាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាមមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហានេះ ហើយមាន សហគ្រាសធំៗ ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍ យោធា (Viettel) ។ ហេតុដូច្នេះហើយ គុយបាអាចជឿជាក់ទាំងស្រុងទៅលើវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ