|
នាយករដ្ឋមន្ត្រីជប៉ុនបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ |
(VOV)_នារសៀលថ្ងៃទី១៧មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងភ
រិយា បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧មករា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan
Phuc។ ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
ជួបសម្ដែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក
Tran Dai Quang ជួបប្រាស្រ័យប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan …លៗ
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបង្កើនទំនុកទុកចិត្តខាងនយោ
បាយតាមរយៈបង្កើនជំនួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនប្រសិទ្ធិ
ភាពយន្តការសន្ទនា។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការជាក់
ស្ដែងអំពីនយោបាយ ការពារជាតិ ដែលក្នុងនោះមានវិស័យរាវរកបំផ្លាញគ្រាប់មីន
និងលើកកំពស់សមត្ថភាពអនុវត្តច្បាប់លើសមុទ្រ។ ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ច ភាគីទាំងពីរឯកភាពជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញវិនិយោគ ពាណិជ្ជកម្ម ODA និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ពលកម្ម។
ភាគីទាំងពីរបានឯកភាពរួមសហការជិតស្និទ្ធិនៅលើវេទិកាអន្តរជាតិនិងតំបន់។
ភាគីទាំងពីរបានឯកភាពអំពីសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព
និងសេរីភាពនាវាចរណ៍ អាកាសចរណ៍។ ភាគីទាំងពីរបានឯកភាពដោះស្រាយជំលោះ
ដោយសន្តិវិធី មិនបានប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងប្រើប្រាស់អំពើហឹង្សា
គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់
សមុទ្រ ឆ្នាំ ១៩៨២ ក៏ដូចជាសេចក្ដីថ្លែងការណ៍ស្ដីអំពីប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕