ឥណ្ឌានៅតែជាប្រទេសដែលមានករណីឆ្លងជំងឺ Covid-19 ខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ (រូបភាព៖ Reuters) |
យោងតាមក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងថា រហូតមកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៥ ខែកញ្ញា វៀតណាមបានបន្តកត់ត្រាថាគ្មានករណីឆ្លងជំងឺកូវដ១៩ ថ្មីណាមួយទេ។
ហេតុដូច្នេះ ក្នុងរយៈពេល ១៣ ថ្ងៃជាប់គ្នា វៀតណាមគ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីណាមួយនៅក្នុងសហគមន៍ទេ ហើយក៏បានព្យាបាលជាសះស្បើយឲ្យអ្នកជំងឺចំនួន ៩២៦ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១.០៦៣ នាក់។ អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅតែមានចំនួន ៣៥ នាក់ ហើយករណីស្លាប់ទាំងនេះភាគច្រើនជាមនុស្សមានវ័យចំណាស់និងមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរជាស្រាប់ហើយ៕