ធនាគារវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៦ ខែកញ្ញា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំទ្វេភាគី រវាងទេសាភិបាលធនាគារនៃប្រទេសទាំងពីរកម្ពុជានិង វៀតណាម។
ធនាគារវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ - ảnh 1 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV)

  គណៈប្រតិភូថ្នាក់ដឹកនាំធនាគាររដ្ឋវៀតណាមដឹកនាំដោយទេសាភិបាលលោក Le Minh Hung បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំ ធនាគារជាតិកម្ពុជាដឹកនាំដោយទេសា ភិបាលលោក ជា ចាន់តូ។ នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំធនាគារនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរមតិទៅវិញទៅមកស្ដីពីសភាពការណ៍សេដ្ឋកិច្ចសង្គម គោលនយោបាយរូបិយវត្ថុនិងសកម្មភាពឃ្លាំមើល ធនាគារនៃប្រទេសនីមួយៗ ព្រមទាំងឯកភាពលើវិធានការដើម្បីជំរុញទំនាក់ ទំនងរវាងធនាគារទាំងពីរអោយរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខផងដែរ។

        នៅកិច្ចប្រជុំនេះ ទេសាភិបាលធនាគារជាតិកម្ពុជាលោក ជា ចាន់តូ បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ក៏ដូចជាកិច្ចសហប្រតិបតិ្តការយ៉ាង ស្អិតរមួតរវាងធនាគាររដ្ឋវៀតណាមនិងធនាគារជាតិកម្ពុជាក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ដែលបានរួមចំណែកជួយអោយសេដ្ឋកិច្ចនៃប្រទេសទាំងពីរសម្រេច បានកំណើនប្រកបដោយស្ថិរភាព។ លោក ជា ចាន់តូ បានចាត់ទុកថា សកម្មភាព នៃធនាគារពាណិជ្ជកម្មភាគហ៊ុនរបស់វៀតណាមនៅកម្ពុជា បានបង្កើតបន្ថែម ប្រភពធនធានសំខាន់ដើម្បីជួយអោយសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍយ៉ាងរឹងមាំ។

        ចំណែកឯទេសាភិបាលធនាគាររដ្ឋវៀតណាមលោក Le Minh Hung បាន សម្ដែងនូវគោល បំណង ថា ភាគីទាំងពីរនឹងបន្តចែករំលែកមេរៀនជោគជ័យនិង បទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអនុវត្តអោយបានល្អថែមទៀត នូវភារកិច្ចនៃធនាគារនីមួយៗក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងមានការប្រកួតប្រជែងនិងការសាកល្បងថ្មីៗជាច្រើន៕

ប្រតិកម្មទៅវិញ