ទួរគីវាយប្រហារទៅលើជនជាតិ Kurd នៅស៊ីរី៖ រដ្ឋាភិបាលស៊ីរីនិងជនជាតិ Kurd ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ ខែតុលា អាជ្ញាធរជនជាតិ Kurd នៅភាគខាងជើងប្រទេសស៊ីរីបានជូនដំណឹងថាកិច្ចព្រមព្រៀងជាមួយអាជ្ញាធរទីក្រុង Damacus ស្តីពីការដាក់ពង្រាយទាហានរដ្ឋាភិបាលស៊ីរីនៅជិតព្រំដែនជាមួយប្រទេសទូរគីគឺដើម្បីទប់ទល់នឹងការវាយប្រហារយោធាពីទីក្រុង Ankara ។
ទួរគីវាយប្រហារទៅលើជនជាតិ Kurd នៅស៊ីរី៖ រដ្ឋាភិបាលស៊ីរីនិងជនជាតិ Kurd ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ - ảnh 1 កងកម្លាំងប្រជាធិបតេយ្យស៊ីរីនិងទាហាអាមេរិកយាមល្បាតនៅជិតព្រំដែនទួរគី (រូបថត៖ AP)

ក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក       អាជ្ញាធរជនជាតិ Kurd បានលើកច្បាស់ថាដើម្បីទប់ស្កាត់ការវាយប្រហាររបស់     ទួរគីនោះ កងកម្លាំងនេះសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរីហេតុដូច្នេះហើយកងទ័ពស៊ីរីអាចដាក់ពង្រាយតាមបណ្តាយខ្សែព្រំដែនស៊ីរី - ទួរគីដើម្បីផ្តល់ជំនួយគាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិ Kurd។ អាជ្ញាធរជនជាតិ Kurd បានអះអាងថាកិច្ចព្រមព្រៀងដែល សម្រេចបានជាមួយអាជ្ញាធរ Damacus “បានត្រួសត្រាយផ្លូវសម្រាប់ការរំដោះទីក្រុងនៅសេសសល់ដែលកាន់កាប់ដោយកងទ័ពទួរគីដូចជា ទីក្រុង Afrin” ៕

ប្រតិកម្មទៅវិញ