ទួរគីវាយប្រហារជនជាតិឃឺដនៅប្រទេសស៊ីរី - IS បានប្រកាសថាដោះលែងស្ត្រីជាច្រើនដែលត្រូវបានចាប់ខ្លួន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែតុលា អង្គការភេរវករ“ រដ្ឋអ៊ីស្លាមស្វ័យប្រកាស” (IS) បានប្រកាសថា “ ដោះលែង” ស្ត្រីដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងជនជាតិឃឺដនៅស៊ីរី។
ទួរគីវាយប្រហារជនជាតិឃឺដនៅប្រទេសស៊ីរី -  IS បានប្រកាសថាដោះលែងស្ត្រីជាច្រើនដែលត្រូវបានចាប់ខ្លួន - ảnh 1 IS បានប្រកាសថាដោះលែងស្ត្រីជាច្រើនដែលត្រូវបានចាប់ខ្លួន (រូបថត៖ AFP/TTXVN)

នេះជាព័ត៌មានថ្មីៗបំផុស បន្ទាប់ពីមានរបាយការណ៍ច្រើនបានបង្ហាញថាមានសមាជិកក្រុម IS មិនតិចដែលបានរត់គេចចេញពីពន្ធនាគារនៅភាគខាងជើងប្រទេសស៊ីរី ចាប់តាំងពីប្រទេសទួរគីបានបើកយុទ្ធនាការប្រឆាំងនឹងជនជាតិឃឺដនៅក្នុងតំបន់នេះកាលពីសប្តាហ៍មុន។ ក្នុងសេចក្តីជូនដំណឹងមួយចំនួននៅលើកម្មវិធី Telegram បានបង្ហាញថា IS បានប្រកាសវាយប្រហារនៅលើទីស្នាក់ការសន្តិសុខមួយនៅតំបន់ខាងលិចនៃ ទីក្រុង Raqa កាលពីថ្ងៃទី ១៦ ខែតុលា និង" ជួយសង្គ្រោះស្ត្រីឥស្លាមជាច្រើន" ដែលកងកម្លាំងជនជាតិឃឺដចាប់ខ្លួន។ ក៏ប៉ុន្តែ IS មិនបានបញ្ជាក់ពីចំនួនមនុស្ស ឬឲ្យដឹងថាតើស្ត្រីទាំងនេះជាសមាជិករបស់ IS ឬជាសាច់ញាតិរបស់ពួកខ្មាន់កំភ្លើងនោះឡើយ។

នាថ្ងៃទី ១៧ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថាប្រទេសនេះបានដាស់តឿនភាគីនានាមានជម្លោះនៅប្រទេសស៊ីរីគួរឲ្យអត់ធ្មត់ និងបញ្ចៀសពីការបង្កើនភាពតានតឹងនៅក្នុងបរិបទដែលទួរគីអនុវត្តយុទ្ធនាការប្រឆាំងនឹងជនជាតិឃឺដនៅភាគខាងជើងប្រទេសស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ