ទីក្រុងហាណូយនឹងដាក់ឲ្យដំណើរការឧបករណ៍ GPS សម្រាប់ជំងឺ Covid-19

Chia sẻ
(VOVWORLD) - ដោយវាយតម្លៃថា ស្ថានភាពនៅតែវិវត្តន៍យ៉ាងស្មុគស្មាញ លោក Nguyen Duc Chung បានសំណូមពរឲ្យបណ្ដាខ័ណ្ឌ ស្រុក ត្រូវប្រមូលផ្ដុំប្រភពធនធាន មូល ដ្ឋានហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។ 

ថ្លែងនៅកិច្ចប្រជុំគណៈកម្មការដឹកនាំការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 កាលពីយប់ថ្ងៃទី១៨មីនា លោក Nguyen Duc Chung ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយបានសំណូមពរឲ្យចាត់វិធានការឲ្យបានខ្លាំងក្លាថែមទៀតក្នុងការរៀបចំដាក់ឲ្យនៅដាច់ដោយឡែក។ ទីប្រជុំជនបង្កើនការឃោស នាដើម្បីពលរដ្ឋរាយការណ៍ដោយខ្លួនឯង។ ក្រុមចល័តត្រូវតែប្រចាំការ២៤/២៤ ម៉ោងដើម្បីទទួលព័ត៌មាន។

ដោយវាយតម្លៃថា ស្ថានភាពនៅតែវិវត្តន៍យ៉ាងស្មុគស្មាញ លោក Nguyen Duc Chung បានសំណូមពរឲ្យបណ្ដាខ័ណ្ឌ ស្រុក ត្រូវប្រមូលផ្ដុំប្រភពធនធាន មូល ដ្ឋានហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។ ដោយឈរលើផែនការនិងសេណារីយ៉ូ ដែលទីក្រុងហាណូយបានដាក់ចេញ បណ្ដាខ័ណ្ឌស្រុកនឹងបែងចែកភារកិច្ចឲ្យបាន សមស្រប។ នោះគឺរៀបចំការដាក់នៅដាច់ដោយឡែកយ៉ាងឆាប់ៗ។ ផ្ដោតសំខាន់ ទៅលើការរកឃើញពលរដ្ឋដែលមានរោគសញ្ញា ក្អក ក្ដៅខ្លួន ហើយសំណូមពរ ឲ្យអ្នកដែលវិលត្រឡប់មកពីបរទេសត្រូវរាយការណ៍ស្ថានភាពសុខភាពនិងស្នាក់ នៅក្នុងផ្ទះដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។ ទីក្រុងក៏នឹងដាក់ឲ្យដំណើរការ ប្រព័ន្ធ GPS សម្រាប់ការឃ្លាំមើលទៅសហគមន៍ផងដែរ។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក៏បានសម្រេចចិត្តបង្កើតតំបន់នៅដាច់ដោយឡែកចំនួន ២បន្ថែមទៀតដើម្បីទទួលករណីវិលត្រឡប់មកពីតំបន់មានជំងឺ ដោយមានទីស្នាក់នៅសម្រាប់មនុស្ស២៨០០ នាក់។ ក្នុងប៉ុន្មានថ្ងៃខាងមុខ ទីក្រុងហាណូយគ្រោងនឹងទទួលនិងរៀបចំការដាក់ នៅដាច់ដោយឡែកសម្រាប់ពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញចំនួន១ម៉ឺននាក់។ ទីក្រុងក៏បានផ្ដល់អនុសាសន៍ថា រហូតដល់ថ្ងៃទី៣១មីនា ប្រជាជនគប្បីស្នាក់ នៅក្នុងផ្ទះ ជៀសវាងចេញទៅខាងក្រៅ និងសកម្មភាពប្រមូលផ្ដុំមនុស្សជា ច្រើន៕

ប្រតិកម្មទៅវិញ